About Me

header ads

រថយន្តម៉ាកសឺដេសបុកទ្រូងផ្លូវបាក់អស់ ២ កង់នៅខណ្ឌបឹងកេងកងបើករត់យកមកផ្លុងចោល

ភ្នំពេញ: រថយន្តម៉ាកសឺដេមួយគ្រឿងបើកបុកទ្រូងផ្លូវបាក់អស់ចំនួន ២កង់នៅខណ្ឌបឹងកេងកងរួចព្យាយាមបើករត់មកផ្លុងចោល នៅខណ្ឌទួលគោក កាលពីវេលាម៉ោង១ និង ១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាកសឺដេសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Q-7090ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅទុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកទ្រូងផ្លូវបាក់អស់ចំនួន២កង់រួចព្យាយាមបើករត់រហូតមកដល់ចំណុចផ្លូវ ២១៧កែងម៉ៅសេទុងក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ម្ចាស់ទុករថយន្ដចោលរួចបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌទួលគោកបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌបឹងកេងកងដើម្បីមកយករថយន្តបង្កទៅរក្សាទុកដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕