About Me

header ads

រថយន្ត បុករុឺម៉កម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ : ពីរនាក់ប្ដីប្រពន្ធបានរងរបួសធ្ងន់ស្រាល បន្ទាប់ពីបើករុឺម៉កដឹកផ្លែក្រូចឆ្មារ ត្រូវបានរថយន្តបុកពីក្រោយបណ្ដាលឲ្យដួលខ្ទាតទៅចិញ្ចើមផ្លូវចាក់ ចោលក្រូចឆ្មាពេញផ្លូវកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ  ទី៤ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពីរនាក់ប្ដីប្រពន្ធរងរបួសមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេបានបើកម៉ូតូពណ៌ក្រហម សណ្តោងរុឺម៉កគ្មានស្លាកលេខ ចំណែកឯរថយន្តគឺម៉ាកលុច្សស៊ីស RX300 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2M.7894បើកបរដោយបុរសម្នាក់។

ប្រភពបានឱ្យដឹងថាមុនដំបូងគេឃើញពីរនាក់ប្តីប្រពន្ធបើក ម៉ូតូសណ្តោងរុឺម៉ក ដឹកក្រូចឆ្មារ តាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុមុខវត្តស្ទឹងមានជ័យស្រាប់តែមានរថយន្ត លិច្សស៊ីស  RX300 បើកមកពីក្រោយតាមបណ្ដោយផ្លូវ ២១៧ស្របទិសគ្នាបានបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរុឺម៉កម៉ូតូ ខ្ទាតឡើងទៅលើចិញ្ចើមផ្លូវដួលនិងរងរបួសប្រពន្ធនិងប្ដីរលាត់ដៃរលាត់ជើង ប្ដីរងរបួសធ្ងន់ជាងប្រពន្ធ ភ្លាម ៗក៏មានរថយន្តសង្គ្រោះឯកជនមកដឹកយកទៅសង្គ្រោះជីវិតផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះមកដល់ក៏ឲ្យភាគីខាងរថយន្តទៅចរចារគ្នានៅឯមន្ទីពេទ្យ បញ្ចប់រឿងដោយខាង រថយន្តចេញថ្លៃព្យាបាលនិងខូចខាតទាំងអស់៕