About Me

header ads

សមត្ថកិច្ចជំនាញបញ្ជូនជនសង្សយ័ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់

ខេត្តស្វាយរៀង៖នៅថ្ងៃទី៦ខែកុម្ភះឆ្នាំ២០២០នេះកម្លាំងជំនាញផែនការងារប្រឆាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបញ្ជូនជនសង្សយ័ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន03នាក់ រួមជាមួយវត្ថុតាងថ្នាំញៀននិងសំភារះឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ទៅកាន់សាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់។

សូមបញ្ជាក់ថា ជនសង្សយ័ទាំង03នាក់និងវត្ថុតាងខាងលើនេះត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់បាវិត និងកម្លាំងវរះសេនាតូចការពារព្រំដែនគោគលេខ609បើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបឃាត់ខ្លួនបានកាលពីថ្ងៃទី04.02.2020នៅសង្កាត់បាវិត ក្រុងបាវិត។

ហើយជនសង្ស័យដែរសមត្ថកិច្ចយើងបង្ក្រាបបាននោះទី១.មានឈ្មោះ ពៅ វិ មុខរបរមិនពិតប្រាកឃាត់ខ្លួននៅថ្ងៃទី៥ខែកុម្ភះឆ្នាំ២០២០នៅក្រុងបាវិត៕ ទី២.ឈ្មោះ ពៅ វី មុខរបរមិនពិតប្រាកដឃាត់ខ្លួននៅថ្ងៃទី៥ខែកុម្ភះឆ្នាំ២០២០នៅក្រុងបាវិត៕ ទី៣.ឈ្មោះ ចាន់ ទី មុខរបរសន្តិសុខការសុីណូ ឃាត់ខ្លួននៅថ្ងៃទី៥ខែកុម្ភះឆ្នាំ២០២០នៅក្រុងបាវិត។ អ្នកទាំង៣ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន ។