About Me

header ads

ម៉ូតូសណ្ដោងរម៉កបើកបុកម៉ូតូមួយគ្រឿងបន្តទៅបុករះរថយន្ដចំនួន ៣គ្រឿងទៀតបណ្ដាលឲ្យរងរបួសធ្ងន់ប្រុសស្រី ២នាក់

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងជ្រុលចង្កូតទៅបុកម៉ូតូzoomer x មួយគ្រឿងឆ្លងផ្លូវពេញមួយទំហឹងរួចបន្តទៅបុករះរថយន្ដចំនួន ៣ គ្រឿងទៀតចតស្ងៀមនៅមុខហាងស៊ូគីស៊ុបបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំនិងរបួសធ្ងន់ប្រុសស្រី ២នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ១២ខែកុម្ភៈឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៨៩ កែងនឹងផ្លូវ ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ១គ្រឿងសណ្តោងរឺម៉កពាក់ស្លាកលេខភ្នំពេញ1AA-4112ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចផ្លូវបែកជាបួនចំណុចកើតហេតុខាងលើជ្រុលចង្កូតទៅបុកម៉ូតូ zoomer- x មួយគ្រឿងពណ៌សលាយទឹកក្រូចពាក់ស្លាកលេខភ្នំពេញ1GM-1592ជិះដោយស្ត្រីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥២៨ ទិសដៅពីលិចទៅកើតពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ចំណែកម៉ូតូសណ្តោងរឺម៉ករេចង្កូតមកខាងស្ដាំដៃបន្តទៅបុករះរថយន្តចំនួន ៣គ្រឿងទៀត១គ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ01 2-7659និងមួយគ្រឿងម៉ាកហាយលេនឌ័រពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-2441និងមួយគ្រឿងទៀតម៉ាកម៉ាស្តារ ពណ៌សពាក់ស្លាកលេខភ្នំពេញ2AR-8679ដែលភ្ញៀវចតស្រៀមនៅមុខហាង ស៊ូគីស៊ុបហ្គោល បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំចំណែកម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកយកជនរហគ្រោះទាំងពីរនាក់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យពេទ្យភ្លាម។ចំណែកឯរថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទមិនចង់មានរឿងវែងឆ្ងាយបានយករថយន្តទៅជួសជុលដោយខ្លួនឯង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូសណ្ដោងរ៉ឺម៉ករថយន្តពីរគ្រឿងនិងម៉ូតូ១គ្រឿងទៅផ្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកក្នុងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕