About Me

header ads

រមណីយដ្ឋាន «ស្ទឹងត្រជាក់ចិត្ត» ទើបបង្កើតថ្មី មិនសូវល្បី តែទេសភាពដងស្ទឹងស្រសស្អាត គួរឱ្យចង់គយគន់

ខេត្តប៉ៃលិន ៖ បើគេធ្វើដំណើរចេញពីទីរួមខេត្តប៉ៃលិន ក្រុងប៉ៃលិន ឆ្ពោះទៅទិសខាងលិច ដែលមានចម្ងាយប្រមាណ៤ទៅ៥គីឡូម៉ែត្រ ដោយបន្តដំណើររបមាត់ស្ទឹងហួសពីរមណីយដ្ឋាន «ចំការខ្នុរ» និង ជាប់ជាមួយរមណីយដ្ឋាន «ម្លប់សាវម៉ាវ» សង្កេតនឹងឃើញមានរមណីយដ្ឋានឯកជនមួយកន្លែងទៀ ត ដែលម្ចាស់ទើបតែនឹងបង្កើតថ្មីៗ ស្ថិតនៅក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខណ:មិនសូវល្បីដូចរមណីយដ្ឋានដទៃទេ ប៉ុន្តែមានទេសភាពថ្មប៉ប៉្រះទឹក មើលទៅគឺស្រស់ស្អាត ហើយមានទឹកស្ទឹងហូរជាប់ជានិច្ច អមដោយដើមរាំងភ្នំ និងដើមត្រស់នៅជាប់នឹងមាត់ស្ទឹង់ ។

បើសិនជាម្ចាស់រៀបចំឱ្យមានភាពទាក់ទាញបន្ថែមទៀត ដូចជាមានបង្កើតសួនផ្កា មានទោងសម្រាប់ក្មេងលេង មានកន្លែងសម្រាប់ភ្ញៀវចូលទៅថតស៊ែលហ្វីជាដើម អាចនឹងបង្កើតការទាក់ទាញឱ្យមានភ្ញៀវទេសចរចូលលេងយ៉ាងច្រើនកុះករជាក់ជាមិនខាន ។ ម្យ៉ាងវិញទៀត បើម្ចាស់ ធ្វើជាស្ពានយោល ឬស្ពា នឈើ សម្រាប់ឱ្យភ្ញៀវឆ្លងកាត់ចុះឡើងទៅមក ដើរលេងកំសាន្ត នោះកាន់តែទាក់ទាញចំណាប់អារម្មណ៍ដ៏ប្រសើរ ។

បើតាមប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ នង ណារិទ្ធិ អាយុ៧២ឆ្នាំ និងប្រពន្ធ ឈ្មោះ ប៉ែន សាមណ: អាយុ៥៦ឆ្នាំ បានរៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា រមណីយដ្ឋាន ស្ទឹងត្រជាក់ចិត្តខាងលើនេះ ជារបស់ក្មួយគាត់ មាន ឈ្មោះ ដួង ចន្ធី ភេទស្រី អាយុ៣៥ឆ្នាំ ប្តី ឈ្មោះ ឧត្តម ជាមន្រ្តីនគរបាល ដោយពួកគេបានចាប់ផ្តើម បើកដំណើរការកន្លែងកំសាន្តនេះ អស់រយ:ពេលជិត២ឆ្នាំមកហើយ ។

គាត់បន្តទៀតថា រហូតមកដល់ពេលនេះ ម្ចាស់រមណីយដ្ឋាន មានលក់ម្ហូបកម្មង់ដូចជា មាន់ ទាដុត ត្រីដុត បង្គារបុក ភ្លាសាច់គោ សម្លរសាច់ជ្រូក ដោយម្ហូប១មុខ គេលក់តម្លៃ២៥០០០រៀល ចំណែកមាន់ដុត១ក្បាល តម្លៃ៥០០០០រៀល ពោលគឺដូចរមណីយដ្ឋានដទៃក្បែរៗនោះដែរ ។ រមណីយដ្ឋាននេះ ធ្វើដោយមានដីទំហំជាង១ហិកតាប៉ុណ្ណោះនៅជាប់នឹងមាត់ស្ទឹងបរយ៉ាខា ដោយទើបតែសង់ខ្យុសបានជាង២០ខ្នង គឺម្ចាស់សាងសង់នៅលើផ្ទៃដីខ្លះ និងនៅក្បែរមាត់ស្ទឹងមួយចំនួនផងដែរ ។

គាត់បញ្ជាក់ថា នៅរៀងរាល់ថ្ងៃធម្មតា អត់សូវមានភ្ញៀវទេសចរ ចូលទៅលេងនោះប៉ុន្មាននោះទេ រីឯថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យខ្លះ មានភ្ញៀវទេសចរតិចតួចបំផុត ។ ប៉ុន្តែ បើនៅរដូវបុណ្យទាន ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បុណ្យចូលឆ្នាំចិន បុណ្យភ្ជុំបិណ្ឌ និងបុណ្យទានផ្សេងៗទៀត មានភ្ញៀវច្រើន ។
គាត់បញ្ជាក់ថា នៅថ្ងៃខាងមុខ ម្ចាស់នឹងពង្រីករមណីយដ្ឋាននេះ បន្ថែមទៀត ដើម្បីឱ្យកាន់តែប្លែ កនឹងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរឱ្យចូលទៅលេងយ៉ាងច្រើនកុះករ ដូចរមណីយដ្ឋានក្បែរៗ នោះដែរ ។ អ្វីដែលធ្វើឱ្យម្ចាស់មានសង្ឃឹមនោះគឺ ដោយសារតែមានក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរខេត្តធ្លាប់ ចុះទៅពិនិត្យស្ទឹងខាងលើនេះរួចហើយ ដោយនៅថ្ងៃក្រោយគេនឹងបង្កើតទំនប់ទឹក ដើម្បីធ្វើវារីអគ្គិសនី ដូច្នេះ បើសិនជាមានមែន នឹងកាន់តែធ្វើឱ្យកន្លែងរមណីយដ្ឋានមួយនេះ ល្បីរន្ទឺជាក់ជាមិនខាន ។

គាត់ក៏សំណូមពរដល់ភ្ញៀវទេសចរ ក្នុងស្រុកក៏ដូចជានៅខេត្តនានាដែរ បើចង់ទៅលេងខេត្តប៉ៃលិន សូមកុំភ្លេចរមណីយដ្ឋាន «ស្ទឹងត្រជាក់ចិត្ត» ព្រោះទឹកស្ទឹងនេះ ថ្លាយង់ ហូរឥតដាច់ ពេលភ្ញៀវចុះងូតទឹកគឺត្រជាក់ដល់បេះដូង បំបាត់ការនឿយហត់ និងនាំមកនូវកម្លាំងកាយថែមទៀត ព្រមទាំងជួយឱ្យអារម្មណ៍ ស្រស់ថ្លាបំបាត់ស្ត្រេសផងដែរ ៕