About Me

header ads

ទីបំផុត ជម្រើសទី២ ជានិមិត្តសញ្ញារបស់ក្រុមគោព្រៃ

ទីបំផុត ជម្រើសទី២ ជានិមិត្តសញ្ញារបស់ក្រុមគោព្រៃ

ក្រោយដាក់ឲ្យមានការបោះឆ្នោតជ្រើសរើសនិមិត្តសញ្ញារបស់គោព្រៃ ក្នុងចំនួនជម្រើសទាំង៣ ជម្រើសទី២ត្រូវបានជ្រើសរើសឲ្យក្លាយជានិមិត្តសញ្ញារបស់ក្រុមគោព្រៃ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើសេចក្ដីប្រកាសតាមរយៈផេកផ្លូវការរបស់ខ្លួនឈ្មោះ (សហព័ន្ធកីឡាបាល់ទាត់កម្ពុជា) តាមរយះការបោះឆ្នោតជ្រើសរើសរបស់បងប្អូនអ្នកគាំទ្រនិងស្នេហាកីឡាបាល់ទាត់ជាតិ ចំពោះនិមិត្តសញ្ញាក្រុមគោព្រៃកម្ពុជា ដែលបានរចនាឡើងដោយសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ទាំង៣ជម្រើស យើងឃើញថា ជម្រើសទី២ ទទួលបានការបោះឆ្នោតគាំទ្រច្រើន ដូច្នេះវាជាជម្រើសមួយសម្រាប់ផ្ញើទៅកាន់សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ ដើម្បីផ្សព្វផ្សាយកម្មវិធីប្រកួតបាល់ទាត់នានា ៕