About Me

header ads

បើករថយន្តបុកមនុស្សរួចបើករត់ខ្វះការប្រុងប្រយ័ត្នជ្រុលបុកម៉ូតូសមត្ថកិច្ចរបួសស្រាល

ភ្នំពេញ៖នារីម្នាក់បានបើករថយន្តមួយគ្រឿងដោយខ្វះការប្រុងប្រយ័ត្នបានបុកមនុស្សស្រីកំពុងតែឈរនៅលើចិញ្ចើមផ្លូវរួចហើយបានបើករត់គេខ្លួនទាំងភ័យស្លន់ស្លោខ្វះការប្រុងប្រយ័ត្នរួចជ្រុលទៅបុកម៉ូតូសមត្ថកិច្ចបណ្តាលឲ្យដួលសំណាងល្អរបួសស្រាល។

ហេតការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង០៥នាទីយប់ថ្ងៃទី១០ខែកុម្ភះឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ២១៥កែងផ្លូវកម្ពុជាក្រោមនៅចំណុចស្តុបDNស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។

តាមសាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើនារីម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកRANGER ROVERពណ៌សពាក់ស្លាកលេខភ្នំពេញ2AR-3389បើកបរតាមបណ្តោយផ្លូវលេខ១៧៤ក្នុងទិសដៅពីកើតទៅលិចបានបើកគៀមនុស្សស្រីម្នាក់បណ្តាលឲ្យរបួសរួចហើយអ្នកបើករថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេក៏បន្តបើករត់គេចខ្លួនមិនទទួលខុសត្រូវទាំងភ័យស្លន់ស្លោបានជ្រុលទៅបុកម៉ូតូសមត្ថកិច្ចដែលជិះល្បាតបណ្តាលឲ្យដួលតែសំណាងល្អមិនបង្កមានគ្រោះថ្នាក់ធ្ងន់ធ្ងរគ្រាន់តែខូចខាតម៉ូតូនិងរបួសស្រាល។

ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕