About Me

header ads

ស្រវឹងស្រាបើកបរម៉ូតូបណ្ដាលអោយគ្រោះថ្នាក់ធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ

កំពង់ចាម៖ ថ្ងៃទី ០២/០២/ ២០២០ វេលាម៉ោង១៦និង៤០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៧ចំណុចមុខវត្តស្លែង ស្ថិតនៅក្នុងភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយម៉ូតូម៉ាកណេវពណ៌ក្រហមគ្មានស្លាកលេខ (ម៉ូតូទាក់រឺម៉ក)ដោយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីកើតទៅលិចនៅក្នុងស្ថានភាពស្រវឹងជោកនិងមិនបានពាក់មួកសុវត្តិភាពហើយក៏បាន វេចង្កូតទៅខាងឆ្វេងដៃហើយបានផាយដីដួលដោយខ្លួនឯងមូលហេតុអ្នកបើកបរម៉ូតូស្រវឹងស្រា។ សូមបញ្ជាក់ថានៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺមិនបានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើចរាចរណ៍លើដងផ្លូវឡើយករណីនេះបណ្ដាលអោយនាក់បើកបរម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។