About Me

header ads

បុរសជនជាតិព្នងម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយចូលទៅកាប់រានដីព្រៃនៅតំបន់ហាមឃាត់

ខេត្តមណ្ឌលគិរី៖បុរសជនជាតិព្នងម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយចូលទៅកាប់រានដីព្រៃនៅតំបន់ហាមឃាត់ និងមនប្រើប្រាស់អាវុធខុសច្បាប់។

សេចក្តីរាយការណ៏បានឲ្យដឹងថា មន្រ្តីបរិស្ថាននៅដែនជម្រកសត្វព្រៃកែវសីមា  សហការជាមួយមន្រ្តីកងរាជអាវុធហត្ថលើផ្ឌៃប្រទេស  និងនគរបាលខេត្តបានឃាត់ជនសង្ស័យម្នាក់ចូលទៅកាប់ជ្រៀកឈើខុសច្បាប់ នឹង ប្រើប្រាស់អាវុធគ្មានលិខិតអនុញ្ញាតិ នៅចំណុចពាមអូរប្រ៉ ស្ថិតនៅភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា កាលពីវេលាម៉ោង ០៦ នឹង ០៧ នាទីព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ។

ជនសង្ស័យ មាន  ឈ្មោះ ជិល ប៊ុននឿន  ភេទប្រុស អាយុ ២៥ ឆ្នាំជនជាតិព្នង រស់នៅភូមិស្រែល្វី ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ។សមត្ថកិច្ចដកហូតវត្ថុតាងរួមមានអាវុធAK ស្វាយបត់ចំហៀងចំនួន ០១ ដើម មានលេខ ៤៤៤៦ គ្រាប់ចំនួន ១០ គ្រាប់។រណាយន្តចំនួន ០១ គ្រឿង ម៉ាក០៣៨។  ម៉ូតូកែច្នៃចំនួន ០១ គ្រឿង។

ជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីកសាងសំនុំរឿងទៅតាមនីតិវីធីច្បាប់៕