About Me

header ads

បុរសម្នាក់ដើរកណ្តាលថ្នល់ត្រូវបានរថយន្តបុក ហើយកិនស្លាប់យ៉ាងអណោចអធម៌

ភ្នំពេញ : បុរសម្នាក់បានបែកក្បាលស្លាប់បន្ទាប់ពីដើរលើថ្នល់ត្រូវរថយន្តមិនស្គាល់ម៉ាក បុកហើយកិន កាលពីវេលាម៉ោង ១និង ១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ ត្រង់ចំណុចមុខវត្តកាភេន ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយដឹងថាគាត់ស្លៀកពាក់ខោកាបូយពណ៌ខៀវ ពាក់អាវដៃវែងសាច់ក្រណាត់ឆ្នូតស និងអាវយឺតខាងក្នុងពណ៌ខ្មៅ កម្ពស់ប្រហែល ១ម៉ែត្រ ៦៥សម្បុរខ្មៅស្រអែម មានពាក់នាឡិកានៅនឹងដៃ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញ បុរសរងគ្រោះខាងលើដើរកណ្ដាលថ្នល់តាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែគេឃើញដេកស្លាប់បាត់ទៅហើយ។ ដោយមិនដឹងរថយន្ត ណាមកបុកហើយកិន បណ្ដាលឲ្យបុរស រងគ្រោះបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងនិងធ្វើកំណត់ហេតុនិងឲ្យរថយន្តដឹកសាកសពយកទៅតម្កល់ទុក នៅវត្តទឹកថ្លាដើម្បីរងចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕