About Me

header ads

ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីចូលទៅលួចទូរស័ព្ទដៃសន្តិសុខការិយាល័យកោះសន្តិភាព

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ ក្រោយពីចូលទៅលួចទូរស័ព្ទរបស់សន្តិសុខយាមនៅការិយាល័យកោះសន្តិភាព បង្ករការណ៍ភ្ញាក់ផ្អេីលនៅវេលាម៉ោង០២និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី០៥ខែកុម្ភះឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ហម ចំរេីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ សន្តិសុខយាមនៅការិយាល័យកោះសន្តិភាព ស្នាក់នៅក្នុងខុនដូបុរី៩៩៩ ក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យមានឈ្មោះ ឃឿន សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅម្ដុំផ្សារគគីរ ភូមិចន្លក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

តាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកេីតហេតុ គាត់បានបញ្ចូលថ្មទូរស័ព្ទទុកនៅលេីតុ ក្នុងប៉ុស្តិ៍យាមហេីយក៏បានធ្មេចភ្នែកបន្តិច ដោយសារតែគាត់ក្ដៅក្នុងភ្នែក ភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-8786 បានចុះធ្វេីសកម្មភាពលួចយកទូរសព្ទ័ម៉ាក Samsung note8 ពណ៍ខៀវដែលទុកបញ្ចូលថ្មនៅលេីតុ រត់ទៅឡេីងម៉ូតូបំរុងនិងជិះគេចខ្លួន តែត្រូវបានជនរងគ្រោះដឹងខ្លួួនទាន់ក៏រត់ទៅធាក់ម៉ូតូផ្ដួល ជាក់ស្ដែកឃេីញទូរស័ព្ទនៅនិងដៃជនសង្ស័យ រួចក៏ធ្វេីការឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ចុះមកវាយខ្នោះភ្លាមៗតែម្ដងដេីម្បីយកទៅសួរនាំ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគបាលរដ្ឋបាលបឹងទំពុន១ដេីម្បីសួរនាំបន្ត ។ ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទូរសព្ទ័ជូនវិញ ៕