បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់:ដកហូតវត្ថុតាងបញ្ជូនទៅតុលាការ
ខេត្តកំពង់ចាម-ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង  ១២និង៣០នាទី  នៅចំណុចភូមិអូរកណ្ដុរ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនរបស់អធិការដ្ឋាននគរបាលស្រុកកងមាស និងស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ១៣កញ្ចប់ (ធំ ០១កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០៥គ្រឿង, គ្រាប់កាំភ្លើងអាកាចំនួន ០៨គ្រាប់, ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង, កាំបិទកៃ ០៣ដើម, អាវុធកែច្នៃបាញ់ខ្យល់ ០២ដើម, កាំបិទខ្វែវ ០២ដើម ,សម្ភារៈវេចខ្ចប់ថ្មាំញៀនមួយចំនួនធំ និងឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់ ។ សមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើទាំង៧នាក់ ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។