About Me

header ads

ក្រោយអគ្គីភ័យឆេះផ្ទះ៤ល្វែងទំហំនៃការខូចខាតគិតជាប្រាក់ សរុបជាង៥៧ម៉ឺនដុល្លារពួកគាត់លើកដៃសំពះសុំឲ្យសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ឌបណ្ឌិតជួយ

ភ្នំពេញ៖ ក្រោយពីកើតមានគ្រោះអគ្គីភ័យឆាបឆេះផ្ទះលក់ពូកគ្រឿងសង្ហារឹម និងម៉ូតូចំនួន៤ល្វែងនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពី២ថ្ងៃមុនកន្លងមកនេះ រហូតមកដល់វេលាព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានម្ចាស់ផ្ទះទាំង៤ល្វែងខាងលើនិយាយថា ពួកគាត់ត្រូវខាតបង់ប្រាក់ជាង៥៧ម៉ឺនដុល្លារ។ពួកគាត់លើកដៃសំពះសុំឲ្យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ឌបណ្ឌិត ព្រមទាំងអាជ្ញាធរជួយរកដំណោះស្រាយនិងអះអាងថា ហេតុការណ៍នោះបង្កឡើងសារតែទុស្សេឆេះខ្សែភ្លើងលើបង្គោលរួចឆេះឆ្លងបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិរបស់ពួកគាត់។

សូមបញ្ជាក់ថា គ្រោះអគ្គីភ័យនេះបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលផ្ដើមចេញពីការទុស្សេចរន្តអគ្គិសនីបណ្ដាលឲ្យឆេះខ្សែភ្លើងនៅលើបង្គោលរួចក៏បានឆ្លងចូលដល់ផ្ទះទាំង៤ល្វែងនោះយ៉ាងសន្ធោរសន្ធៅ ក្នុងនោះមានផ្ទះលក់ពូកនិងគ្រឿងសង្ហារឹម១ល្វែង ផ្ទះលក់ម៉ូតូតូចគ្រប់ប្រភេទ២ល្វែងនិងផ្ទះលក់ម៉ូតូធំ១ល្វែង។ខណៈនោះសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចេញអន្តរាគមន៍ ហើយក៏បានហៅថយន្តពន្លត់អគ្គីភ័យរហូតដល់ពីអង្គភាពនានាចំនួន២០គ្រឿងចេញទៅបាញ់ពន្លត់ រហូតរយៈពេលជាង២ម៉ោងក្រោយមកទើបរលត់ទៅវិញ។

ជនរងគ្រោះដែលជាម្ចាស់ផ្ទះទី១បានប្រាប់ថា គាត់ឈ្មោះហ៊ ម៉េងហៀប អាយុ៣៨ឆ្នាំ ឆេះខូចខាតផ្ទះ១ល្វែងរួមទាំង គ្រឿងសង្ហាររឹមទំនើបៗនិងពូកព្រមទាំង ទ្រព្យសម្បត្តិលុយកាក់សរុបចំនួន២៥ម៉ឺនដុល្លារទៅ២៦ម៉ឺនដុល្លារ។

ម្ចាស់ផ្ទះទី២,ឈ្មោះ ជួន ទិត្យ ហៅជាង អ៊ួយ អាយុ៣៦ឆ្នាំឆេះខូចខាតផ្ទះ១ល្វែង ម៉ូតូធំចំនួន២៥គ្រឿង និងទ្រព្យសម្បត្តិផ្សេងទៀត សរុបជាជាទឹកប្រាក់ចំនួន៩៥,០០០ពាន់ដុល្លារ។និងម្ចាស់ផ្ទះទី៣,ឈ្មោះ សួស កុសល អាយុ៣៩ឆ្នាំឆេះខូចខាតផ្ទះ២ល្វែង ម៉ូតូតូច៧៧ចំនួនគ្រឿងឯម៉ូតូចំនួន៩គ្រឿងទៀតអាចនៅកែកុនប្រើប្រាស់បាន ហើយសរុបការខូចខាត ទាំងស្រុងចំនួន២២ម៉ឺនដុល្លារ ។

ពួកគាត់បាននិយាយថា គ្រោះអគ្គីភ័យនេះផ្ដើមចេញពីការទុស្សេចរន្តអគ្គិសនីឆេះខ្សែភ្លើងនៅលើបង្គោលក្បែរនោះហើយបានឆេះឆ្លងចូលក្នុងផ្ទះពួកគាត់ជាបន្តបន្ទាប់យ៉ាងលឿនដែលមិនអាចពន្លត់ទាន់ឡើយទោះបីជាខំប្រឹងយ៉ាងណាក៏ដោយ ។ហើយខណៈនោះពួកគាត់ក៏មិនអាចយកទ្រព្យសម្បត្តិចេញពីក្នុងផ្ទះទាន់ពេលនោះទេ ព្រោះភ្លើងឆេះខ្លាំងម្នាក់បានត្រឹមតែរត់ចេញពីអណ្ដាតភ្លើងទាំងការភ័យខ្លាចប៉ុណ្ណោះ។

ដោយឡែកម្ចាស់ផ្ទះលក់ម៉ូតូធន់តូច បានយំហើយនិយាយថា ពេលនេះសម្បីតែសម្លៀកបំពាក់ក៏គ្មានផងនៅសល់តែខោខ្លីជាប់ខ្លួន១ប៉ុណ្ណោះ ហើយត្រូវបានសាច់ញាតិទិញឲ្យបាន១កំប្លេរដើម្បីស្លៀកពាក់ ទន្ទឹមនិងនេះគាត់ក៏បានលើកដៃសំណូមពរសុំឲ្យសប្បុរសជននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសសម្ដេចអគ្គមហាសេនាបតីតដជោហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតជួយដល់គាត់ផង។គាតបានបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះមិនបានប្រព្រឹត្តខុសទេគឺអគ្គីភ័យនេះបង្កឡើងដោយសារតែទុស្សេចរន្តអគ្គិសនីឆេះខ្សែភ្លើងលើបង្គោល ហើយបានបង្កភាពមហន្តរាយដល់ផ្ទះនិងទ្រព្យសម្បត្តិពួកគាត់បែបនេះ។ម្យ៉ាងទៀតគាត់ខ្ចីប្រាក់ពីធនាគារមួយចំនួនធំនិងមួយចំនួនទៀតប្រាក់ផ្ទាល់ខ្លួនរួមជាមួយប្រាក់របស់បងប្អូនបង្កើតនិងជីដូនមួយ១១នាក់ទៀតត្រូវរលាយអស់ហើយ៕