About Me

header ads

ឆក់កាបូបមិនបានសម្រេចរត់ចោលម៉ូតូបាត់ស្រាប់តែលេចមុខយុវជនម្នាក់មកយកម៉ូតូត្រូវប៉ូលិសឃាត់ខ្លួន

ភ្នំពេញ :យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយពីសង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីជិះម៉ូតូចំនួន១គ្រឿងបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់កំពុងជិះម៉ូតូជាមួយបុរសម្នាក់ទៀតមិនបានសម្រេចបណ្ដាលជនសង្ស័យជិះម៉ូតូដួលទុកចោលរត់គេចឋ្លួនបាត់ ស្រាប់តែលេចមុខយុវជនម្នាក់មកយកម៉ូតូ កាលពីវេលាម៉ោង ៩និង ៣០ នាទីយប់ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅចំណុចជាប់របងសាលាវិទ្យាល័យជាស៊ីមសាមគ្គីតាមបណ្តោយផ្លូ ២៧១ ស្ទួន ក្នុងសង្កាត់បឹងសាឡានខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ដឹក ឆៃឌី ភេទប្រុសអាយុ ១៨ ឆ្នាំមុខរបស់សិស្សវិទ្យាល័យជាសុីម សន្ធរមុកថ្នាក់ទី 9H ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី ១ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ចំណែកជនរងគ្រោះមានឈ្មោះយ៉េត សៅនី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នក សារព័ត៌មានពន្លឺ ញូ។

តាមប្រភពព័ត៌មានពីនារីជាជនរងគ្រោះបានរៀបរាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានរូមដំណើរជាមួយបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ក្រហមពាក់ស្លាកលេខកំពង់ធំ1C-3380ធ្វើដំណើរទៅដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមកនាក់ក្នុងចំណោមបក្សពួកមជាច្រើននាក់ជិះម៉ូតូចំនួន ៣ គ្រឿងមកពីក្រោយស្រាប់តែសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1I-8073បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបគាត់មិនបានសម្រេចភ្លាមៗនោះរូបគាត់បានស្រែកផ្អើលឆោឡោធ្វើឲ្យជនសង្ស័យមានការភ័យស្លន់ស្លោបានជិះម៉ូតូដួលរួចរត់គេចខ្លួនបាត់។បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗបន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុស្រាប់តែលេចមុខយុវជនម្នាក់បានមកយកម៉ូតូដោយមានការសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។នៅចំពោះមុខសមត្ថកិច្ចយុវជនដែលត្រូវជាប់សង្ស័យបានប្រាប់សមត្ថកិច្ចថាម៉ូតូរបស់ខ្លួនត្រូវបានមិត្តភ័ក្រខ្ចីជិះរយៈពេលពីរថ្ងៃមកហើយ ហើយបន្ទាប់ពីកើតហេតុរួចមិត្តភក្កិដែលខ្ចីម៉ូតូជិះបានរត់ទៅប្រាប់ខ្លួនថាឱ្យទៅយកម៉ូតូនៅក្បែរសាលារៀនសាមគ្គីផងស្រាប់តែមកដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យនិងជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងដើម្បីជនរងគ្រោះដាក់ពាក្យបណ្ដឹងចំណែកជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកំពុងសួរនាំបន្ត៕