About Me

header ads

អាវុធហត្ថខណ្ឌច្បារអំពៅផ្ទុះអាវុធចំនួន ១គ្រាប់ ក្នុងករណីបង្ក្រាបគ្រឿងញៀន

ភ្នំពេញ ៖ បុរសជាកម្មករដឹកត្រីម្នាក់ បានរងរបួសត្រង់ដើមដៃខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ខណៈដែលរូបគាត់ឈរជក់បារីមុខផ្ទះ មើល កម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ចុះបង្ក្រាបគ្រឿងញៀននៅក្នុងកន្លែងហ្គេមបាញ់ត្រីមួយកន្លែងនៅ ខាងក្រោយយឿ ត្រីក៏ស្រាប់តែឈានទៅដល់ការផ្ទុះអាវុធខ្លីចំនួន ១គ្រាប់ផ្លាតទៅត្រូវនោះ។ហេតុការណ៍នេះដែរបានបង្ករឱ្យមានការភ្ញាក់ ផ្អើលកើតឡើងកាលពីវេលាម៉ោង ០៩ និង ៣០នាទីព្រឹក ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូលំ (ម្តុំមាត់ទន្លេខាងក្រោយយឿត្រី) ភូមិដើមចាន់ សង្កាត់ច្បារអំពីទី២ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីប្រាជាពលរដ្ឋបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សុខ វន អាយុ ៤៨ឆ្នាំ មុខរបរកម្មករដឹក ត្រី ស្នាក់នៅផ្ទះគ្មានលេខ ផ្លុវលំ ក្បែរកន្លែង ភូមិដើមចាន់សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។មុនពេលកើតហេតុ មាន កម្លាំងកងរាជអាវុធហត្ថជាច្រើននាក់បាននាំគ្នាចុះមកបង្ក្រាបគ្រឿងញៀន នៅក្នុងទីតាំងហ្គេមបាញ់ត្រីមួយកន្លែងខាងលើ ដោយធ្វើការចាប់ឃាត់ខ្លូនបុរសម្នាក់ ហើយក៏ស្រាប់តែបាញ់កាំភ្លើងខ្លីមួយគ្រាប់មកត្រូវដៃខាងឆ្វេង បុរសរងគ្រោះបណ្តាល អោយរងរបួសតែម្តង និង ត្រូវបានក្រុមគ្រួសារដឹកយកទៅកាន់មន្ទីរពេទ្យរុស្ស៊ីភ្លាមៗ។

មន្ត្រីកងរាជអាវុធហត្ថខណ្ឌច្បារអំពៅម្នាក់បានប្រាប់ឱ្យដឹងថា  ខណះដែលកម្លាំងរបស់លោកចុះមកធ្វើការបង្ក្រាប គ្រឿង ញៀននៅក្នុងទីតាំងហ្គេមបាញ់ត្រីខាងលើ ដោយបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ រួមទាំងថ្នាំញៀនគ្រាប់ ព៌ណផ្កា ឈូកមួយថង់មានចំនួន ៧គ្រាប់ និង ម្សៅក្រាមព៌ណសចំនួន ១កញ្ចប់តូចនោះ។ក៏ស្រាប់តែមានប្រជាពលរដ្ឋជាច្រើននាក់នាំ គ្នាមកចោមរោម ស្រែកឡូឡាដាក់ពួគគាត់ ដោយខ្លាចកើតក្រែងមានរឿងអ្វីកើតឡើងនោះ កម្លាំងរបស់លោកក៏បានផ្ទុះ អាវុធមួយគ្រាប់ឡើងលើក្នុងបំណងទប់ស្កាត់ពួកគាត់។ហើយគ្រាប់កាំភ្លើងនោះក៏បានឡើងលើទៅត្រូវនិងសំយ៉ាមបេតុង ផ្លាតមកត្រូវដើមដៃខាងឆ្វេងរបស់បុរសរងគ្រោះធ្វើអោយរងរបួសតែម្តងទៅ។

ក្រោយពេលកើតហេតុ បុរសជាកម្មករដឹកត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ  សូវៀត ដោយកម្លាំងកងរាជអាវុធហ្ថកំពុងតែធ្វើការដោះស្រាយជាមួយនិងជនរងគ្រោះផងដែរ ចំណែកឯបុរស ជាជនសង្ស័យពាកក់ព័ន្ធទៅនិងករណីគ្រឿងញៀន រួមទាំងថ្នាំញៀនប្រភេទគ្រាប់ព៌ណ ផ្កាឈូកចំនួន ៧គ្រាប់ និង ម្សៅ ក្រាមព៌ណសថ្លាចំនួន ១កញ្ចបប់តូចជាវត្ថុតាង ក៏បានបញ្ជូនទៅកាន់មូលដ្ឋាន កងរាជ អាវុធហត្ថខណ្ឌច្បារអំពៅ ដើម្បីចាត់ ការទៅតាមផ្លុវច្បាប់ជាបន្តទៅទៀត។