About Me

header ads

គិរីវង្សសុខសែនជ័យគ្រោងចែក NEOTICA BALM ទៅឲ្យហ្វេន៨០០នាក់ដែលបានសំបុត្រហ្វ្រី?
ក្រុមបាល់ទាត់ដ៏ល្បីប្រចាំខេត្តតាកែវគឺក្រុមគិរីវង្សសុខសែនជ័យទើបតែទទួលបានការឧបត្ថមពីក្រុមហ៊ុន NEOTICA BALM ដែលជាផលិតផលសម្រាប់លាបរឹតសាច់ដុំ និងសសៃដ៏ពេញនិយមបំផុតសម្រាប់អ្នកកីឡា។ តាមការបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់ក្លិបបានឲ្យដឹងថា ក្លិបគ្រោងនឹងចែករង្វាន់ NEOTICA BALM ទៅឲ្យហ្វេនចំនួន៨០០នាក់ដែលបានសំបុត្រចូលរួមទស្សនាការប្រកួតដោយសេរីក្នុងជំនួបជាមួយក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀងនៅរសៀលថ្ងៃសៅរិ៍នេះ។ ទោះបីរដូវកាលមុន ក្រុមមាន់គគបញ្ចប់​ចំណាត់ថ្នាក់មិនសូវល្អ ប៉ុន្តែយ៉ាងហោចពួកគេបានបង្ហាញទម្រង់លេងល្អគួរឲ្យកត់សម្គាល់ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាបន្ទាប់ពីខកខានអស់ជាច្រើនឆ្នាំ។ ដោយសារទម្រង់លេងមានការវិវត្តទៅមុខល្អ គួបផ្សំពួកគេមានអ្នកគាំទ្រស្មោះស្ម័គ្រជាច្រើនផងនោះធ្វើឲ្យមានក្រុមហ៊ុនធំៗជាច្រើនចាប់អារម្មណ៍ចង់សហការឧបត្ថម ពិសេសក្រុមហ៊ុន NEOTICA BALM នេះតែម្តង។ នេះមិនមែនជាលើកទី១ទេដែល NEOTICA BALM សហការឧបត្ថមដល់ក្រុមបាល់ទាត់ ដោយរដូវកាលមុន NEOTICA BALM និងក្រុមហ៊ុន TNP Health Care បានក្លាយទៅជាដៃគូសហការឧបត្ថមធំរបស់ក្រុមបាល់ទាត់ក្រសួងការពារជាតិដែលបច្ចុប្បន្នបានប្តូរឈ្មោះមកសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ សូមបញ្ជាក់ថា NEOTICA BALM គឺជាផលិតផលជំនួយដល់អ្នកលេងកីឡាក្នុងការលាបដើម្បីជួយការពារកុំឲ្យឈឺចុកសាច់ដុំ និងសសៃ។ វាអាចប្រើបានទាំងមុន និងក្រោយពេលលេងកីឡា។ NEOTICA BALM បានចូលរួមលើកស្ទួយវិស័យកីឡាជាតិអស់រយៈពេលជាយូរមកហើយ។ នៅពេលនេះផលិតផលដ៏សក្កិសិទ្ធមួយនេះបានចាប់ដៃជាមួយក្លិបគិរីវង្សសុខសែនជ័យដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់រួមគ្នា។ ដូច្នេះកុំភ្លេចណា ក្នុងជំនួបជាមួយក្រុមព្រះខ័នរាជស្វាយរៀងនៅម៉ោង៣និង៣០នាទីរសៀលនេះនឹងមានការចែករង្វាន់ NEOTICA BALM ដល់អ្នកគាំទ្រដែលធ្វើដំណើរមកទស្សនាការប្រកួតផ្ទាល់នៅកីឡដ្ឋានគិរីវង្ស ស្ថិតក្នុងទឹកដីខេត្តតាកែវ។ សម្រាប់គិរីវង្សសុខសែនជ័យប្រកួតចាញ់អាស៊ីអឺរ៉ុបយូណាយធីត 1-0 កាលពីប្រកួតទី១ នៃក្របខណ្ឌលីគកំពូលរដូវកាលឆ្នាំ២០២០ ធ្វើឲ្យពួកគេមិនទាន់រកបានពិន្ទុនៅឡើយទេ ខណៈដែលព្រះខ័នរាជស្វាយរៀងយកឈ្នះសូទីឡូ 5-1 បាន៣ពិន្ទុ និងគ្រាប់បាល់ចំណេញ៤គ្រាប់ឈរនៅលេខ១កំពូលតារាងបណ្តោះអាសន្ន។ ចាំមើលក្នុងជំនួបដ៏ក្តៅគគុគនៅរសៀលនេះ តើក្រុមមាន់គគអាចគេចផុតពីការកាប់របស់ព្រះខ័នបានឬអត់?