រថយន្តដឹកទឹកកកបុករថយន្តកុងតឺន័រផែស្ងួតតេងឡាយបើកចេញពីផែរងការខូចខាតយ៉ាងដំណំ

រថយន្តដឹកទឹកកកបុករថយន្តកុងតឺន័រផែស្ងួតតេងឡាយបើកចេញពីផែរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តដឹកទឹកកកបានរងការខូចខាតក្រពិតកាប៊ីនទាំងស្រុងខណៈបើកជ្រុលទៅបុកយ៉ាងពេញទំហឹងចំ ធុងប្រេងរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយដែលកំពុងបើកចេញពីផែស្ងួតអត់មើលមុខ មើលក្រោយ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះឈ្នះ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

រថយន្តដែលរងការខូចខាតម៉ាកហុីយ៉ាន់ដាយពណ៍ខៀវញាក់ស្លាកលេខភ្នំពេញ22AL-7224 ជារបស់ក្រុមហ៊ុនផលិតទឹកកកយីហោ«សញ្ញាខ្លាឃ្មុំទឹកកក» ។បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែរថយន្តបង្កម៉ាកនីស្សាន់ឌីស៊ែលពណ៍បៃតងពាក់ស្លាកលេខភ្នំពេញ3A-7322 សណ្ដោងកន្ទុយរ៉ឺម៉ក សម្រាប់ដឹកទូកុងតឺន័រជារបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ។

បើកចេញពីផែក្នុងទិសដៅពីលិចទៅកើតបត់ស្ដាំអត់មើលមុខមើលក្រោយក៏ត្រូវរថយន្តដឹកទឹកកក ដើមពេញទ្រុងបុកចំធុងប្រេងបណ្ដាលឲ្យរងការខូចខាតក្រពិតរួញកាប៊ីនទាំងស្រុងតែម្ដង។ដោយឡែកអ្នកបើកបររថយន្តទាំង២គ្រឿងមិនត្រូវបានស្គាល់ឈ្មោះឡើយ និងពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ទេ បន្ទាប់មកនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះទីធ្វើការវាស់វែងនិងឲ្យម្ចាស់រថយន្តទាំង២ភាគីដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែង ៕