About Me

header ads

អភិបាលខេត្តស្ទឹងត្រែង ជំរុញអោយមន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗទាំង៤នៅឆ្នាំ២០២០

ស្ទឹងត្រែងៈការថ្លែងបែបនេះគឺបានធ្វើឡើងកាលពីល្ងាច ថ្ងៃទី ២៤ ខែកុម្ភៈ​ នៅរដ្ឋបាល សាលាខេត្តស្ទឹងត្រែង ក្នុងកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមវត្តមាន ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងឯកឧត្តម ឈាង់ ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ជាគណៈអធិបតី ។ នៅក្នុងអង្គសន្និបាត ឯកឧត្តម ម៉ុម សារឿន បានជំរុញដល់មន្រ្តីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅក្រោមជាតិ ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗទាំង៤នៅឆ្នាំ២០២០ ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ឆ្លាតវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា បានដាក់ចេញ និងឲ្យអនុវត្តន៍ ពិសេសកម្មវិធីកំណែទំរង់របស់រាជរដ្ឋាភិបាល ។ ក្នុងនោះទិសដៅជាយុទ្ធសាស្ត្រសំខាន់ ៗទាំង ៤ សម្រេចឲ្យបាននៅឆ្នាំ២០២០ មានដូចជា៖
១ : បន្តជំរុញការអនុវត្តខិតខំថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំដៅបន្តលក្ខណៈសម្បត្តិអនុគ្រោះដល់ការរីកចម្រើនរឹងបន្ថែមទៀតនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យ។
២ : បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា
៣: ខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន និងសំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាទំនាស់ដីធ្លី និងជម្លោះនានានៅក្នុងមូលដ្ឋាន ។
៤ : ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងស្មើភាព ដោយពង្រឹងមន្រ្តីអនុវត្តច្បាប់ ទាំងសមត្ថភាពនិង សីលធម៌វិជ្ជាជីវៈ ខិតខំរួមគ្នាលុបបំបាត់ឲ្យបាននូវបាតុភូតអសកម្មនានា ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងដំណើរការគោរព និងអនុវត្តច្បាប់ សំដៅពង្រឹងយុត្តិធម៌និងសីលធម៌ក្នុងសង្គម។