About Me

header ads

រថយន្តកុងតឺន័រកិនចំក្បាលយុវជនម្នាក់បែកស្លាប់យ៉ាងអណោចអធម៌

ភ្នំពេញ : និស្សិតម្នាក់បានបែកក្បាលស្លាប់គួរឲ្យអណោចអធម័ បន្ទាប់ពីជិះម៉ូតូបាន រអិលដួលខ្ទាតចូលកង់ក្រោយក្រោមរថយន្តកិន បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧និង៣០នាទី យប់ថ្ងៃអាទិត្យ ទី១៦ ខែកម្ភះ ឆ្នាំ២០២០។ត្រង់ចំណុចជិតស្តុប ទួលពង្រ ស្ថិតតាមបណ្ដោយផ្លូវបេតុងទួលពង្រ កែងនិងផ្លូវវេងស្រេងសង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឈន ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ   មុខរបរនិស្សិត សំណង់សុីវិល ឆ្នាំទី៤ ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុក នៅ ភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1CF.4750ជិះតែម្នាក់ឯងបានស្លាប់។ ចំណែករថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A.3581 អ្នកបើករត់បាត់ស្រមោល។

ប្រភពបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុទួលពង្រ ទិសដៅពីត្បូង ទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើបានរអិលដួលខ្ទាតមនុស្សចូលក្រោមកង់រថយន្តបើក ស្របគ្នាបណ្ដាលកិនចំក្បាលបែកស្លាប់មួយរំពេច រួចហើយរថយន្តបង្ករព្យាយាមបើករត់រហូតដល់ស្តបទួល ពង្រហើយតៃកុងទុករថយន្តចោលគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែង យករថយន្តបង្ករនិងម៉ុូតូរងគ្រោះយកទៅរក្សាទុកការិយាល័យចរាចរណ៏ផ្លូវគោករងចំាម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។

ចំណែកសពជនរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចប្រគល់ឲ្យសាច់ញ្ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕