About Me

header ads

អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ធអស់ចំនួនមួយខ្នង

ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ធអស់ចំនួនមួយខ្នងនៅ​ ក្បែរវត្តដំបូកខ្ពស់បង្កកាភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍ នៅវេលាម៉ោង១០នឹង៣០នាទីយប់ ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២០ជាប់ផ្លូវបេតុង២៤BTភូមិត្នោតជ្រុំ៦សង្កាត់បឹងទំពន់ទី២ខណ្ឌមានជ័យ​រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះមានឈ្មោះ សៀង សុខលៀង ភេទប្រុស អាយុ ៥៧ឆ្នាំ បានជួលផ្ទះឲ្យទៅឈ្មោះ ជាសុភាវី ភេទស្រី អាយុ៣៥ មុខរបរ បេីកហាងលក់ម្ហូប ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាដំបូងឡើយពួកគាត់បានឃើញមានផ្សែងហុយចេញពីផ្ទះកេីតហេតុខាងលេីដោយពុំដឹងថាអ្នកស្នាក់នៅទៅណាទេ បន្ទាប់មកមិនបាន៥នាទីផងស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញមកយ៉ាងខ្លាំងទើបពួកគាត់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យជួយទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ភ្លាមៗ ។
 
 ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចផ្នែកអន្តរាគមន៍បង្ការអគ្គីភ័យបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿងមកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើងដោយប្រើពេលវេលាកន្លះម៉ោងក៏បានរលត់ទៅវិញជាស្ថាពរដោយប្រើទឹកអស់ចំនួន៨គ្រឿង ។

ចំពោះការខូចខាតរួមមានសម្ភារៈនឹងទ្រព្យសម្បត្តិមួយចំនួនធំ សំណាងល្អក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួសទេ។ ចំណែកមូលហេតុដែលបង្កឲ្យមានភ្លើងឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ៕