About Me

header ads

ផ្ទុះធុងខ្យល់បណ្តាលអោយបុរសម្នាក់ដាច់ជើងខាងឆ្វេងរងរបួសធ្ងន់

ខេត្តព្រះវិហារ.បញ្ចូលខ្យល់លើសចំនួនបណ្តាលអោយផ្ទុះធុងខ្យល់ផ្អើលទាំងព្រឹកបណ្តាលអោយបុរសម្នាក់បានរងរបួសធ្ងន់ដោយដាច់ជើងខាងឆ្វេង។

ហេតុកាដ៏គួរអោយភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ7.35នាទីព្រឹកថ្ងៃទី27ខែគុម្ភះឆ្នាំ២០២០នៅចំណុចភូមិពោធិទាបឃុំម្លូរព្រៃមួយស្រុកឆែបខេត្តព្រះវិហារ។
បើតាមរបាយការណ៏របស់ស្នងការដ្ឋានគបាលខេត្តព្រះវិហារបានអោយដឹងថាហេតុដែលបង្កអោយមានករណីនេះកើតឡើងនុះបើតាមសមត្ថកិច្ចវិនិច្ច្ឆ័យថាមូលហេតុបញ្ចូលខ្យល់ពេញលើសចំនួនទើបបង្កអោយមានកាផ្ទុះតែម្តងទៅ៕

គួរបញ្ជាក់ផងដែរថាបុរសដែលជាជនរងគ្រោះខាងលើមានឈ្មោះ ទុយ​  ធារ៉ាភេទប្រុសអាយុ36ឆ្នាំបច្ចុប្បន្នស្នាក់នៅភូមិឃុំនឹងស្រុកកើតហេតុខាងលើ។ក្រោយកើតហតុត្រូវបានបងប្អូនសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ។