About Me

header ads

នាងក្រមុំពឹងឱ្យដឹកទៅផ្ទះ រាល់ដងមិនអី តែម្តងនេះ ប្រើល្បិចរំលោភ បានសម្រេច ត្រូវជាប់ខ្នោះ


ខេត្តប៉ៃលិន ៖ នាងក្រមុំម្នាក់បន្ទាប់ពីស៑ីឈ្នួលលក់បាយរហូតដល់យប់ជ្រៅរំលងអធ្រាត្រ ដោយទុកចិត្តជនសង្ស័យ ព្រោះធ្លាប់រស់នៅភូមិឃុំ ជាមួយ គ្នា លុះពេលនាងមកដល់ធ្វើការនៅខេត្តប៉ៃលិន ឃើញបុរសរូបនោះ រត់ម៉ូតូឌុបក៍ពឹងពាក់ឱ្យដឹកជូននាងទៅផ្ទះចុះឡើងៗក្លាយជាម៉ូយប្រចាំ ស្រាប់តែនៅយប់ថ្ងៃកើតហេតុមិនដឹកនាងចូលផ្ទះ បែរជាដឹកទៅកន្លែងស្ងាត់ ឆ្ងាយពីផ្ទះអ្នកភូមិ ក៍បានឱកាសល្អចាប់រំលោភបានសម្រេចតែម្តង ។

ហេតុការណ៍ចាប់រំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកជាបួន អូរកម្មករ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកការចាប់ឃាត់ខ្លួន បានធ្វើ ឡើងនៅវេលាម៉ោង២ និ៣០នាទីរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងផ្ទះជនសង្ស័យ ។

ប្រភពព័ត៍មានពីលោក រី តារា អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ ណ.ល.ដ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ ស៊ីឈ្នួលលក់បាយ មានស្រុកកំនើតរស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាមួយនឹងជនសង្ស័យ ។ លោកបន្តទៀតថា  ក្រោយពីទទួលពាក្យបណ្ដឹងម្តាយនារីរងគ្រោះរួច កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសហការជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហ៊ីង ឈៀង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប (មានប្រពន្ធ)  រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ។

លោកបានរៀបរាប់តាមសម្តីនាងឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុនាងក្រមុំរងគ្រោះ  បានហៅជនសង្ស័យឱ្យឌុបនាងទៅផ្ទះវិញ បន្ទាប់ពីលក់បាយម្ហូបតាំងពីល្ងាចរហូតដល់យប់ជ្រៅរំលងអធ្រាត្រ ស្រាប់តែពេលឌុបមកដល់ពាក់កណ្តាលផ្លូវ ជនសង្ស័យបានប្រាប់នាង ថា រូបគេសុំឌុបចូលទៅលេងផ្ទះបងប្អូនមួយភ្លែត ។ ចំណែកនាងក្រមុំ ពេលឃើញសភាពមិនស្រួល ក៍ប្រាប់ឱ្យបត់ម៉ូតូត្រឡប់ក្រោយវិញ តែជនសង្ស័យមិនព្រម ហើយក៍ឈប់ម៉ូតូធ្វើសម្មកភាពប្រតាយប្រតប់គ្នាចាប់រំលោភទៅលើជនរងគ្រោះបានសម្រេចតែម្ដង ។ លុះត្រឡប់ទៅដល់ផ្ទះវិញ នាងយំឡាំប៉ាប្រាប់ម្តាយឱ្យទៅដាក់ពាក្យបណ្តឹងភ្លាមៗ ហើយត្រូវនគរបាលចាប់ឃាត់ខ្លួនតែម្តង ។

ពាក់ព័ន្ធនឹងបញ្ហានេះបច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅសួរនាំបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕