About Me

header ads

បែកធ្លាយចេញវីដេអូរឃ្លីប ក្នុងពន្ធនាគារខេត្តប៉ៃលិន អ្នកជាប់ឃុំអាចប្រើប្រាស់ទូរស័ព្ទដៃ ក្នុងបន្ទប់ពន្ធនាគារ និងបង់សេវាទូរស័ព្ទចល័ត១ខែ៥០០ដុល្លារ

ខេត្តប៉ៃលិន ៖ មានការបែកធ្លាយឃ្លីបវីដេអូ ចេញពីពន្ធនាគារខេត្តប៉ៃលិន យ៉ាងរសើប ដោយនិយាយពីអ្នកជាប់ឃុំ កំពុងប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័តយ៉ាងរលូន គ្មានការហាមឃាត់នោះទេ និងត្រូវបង់ប្រាក់ប្រចាំខែ ឲ្យទៅខាងពន្ធនាគារ រាប់រយដុល្លារថែមទៀត នេះបើតាមសំដី ដែលចេញពីឃ្លីបវីដេអូនោះ ។

ប្រភពព័ត៌មានបានឱ្យដឹងថា ឃ្លីបវីដេអូទាំងនេះ ត្រូវបានគេលួចថតចេញពីក្នុងបន្ទប់ពន្ធនាគារ កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី៣១ មករា ២០២០ ក្រោយមកក៏បែកធ្លាយដល់អ្នកសារព័ត៌ មាន យកទៅចុះផ្សាយព្រោងព្រាត កាលពីថ្ងៃទី២០ កុម្ភៈ ២០២០ កន្លងទៅនេះ ។

ប្រភពបន្តទៀតថា ក្នុងឃ្លីបវីដេអូ និយាយយ៉ាងច្បាស់ពីអ្នកជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តប៉ៃលិន ជាច្រើននាក់ កំពុងកាន់ និង ប្រើប្រាស់ទូរស័ព្ទដៃជាច្រើនគ្រឿង ក៏មាននិយាយសម្តីចេញមកថា អ្នកខ្លះត្រូវទិញទូរស័ព្ទដៃ ក្នុងពន្ធនាគារ ១គ្រឿង រហូតដល់៥០០ដុល្លារ ហើយត្រូវបង់សេវា ឱ្យទៅខាងពន្ធនាគារ ក្នុង១ខែ រហូតដល់៥០០ដុល្លារផងដែរ ។ បើមិនបង់ប្រាក់ប្រចាំខែទេ អ្នកជាប់ឃុំទាំងនោះ នឹងត្រូវគេដកហូតយកទៅវិញទាំងអស់ ។ ចំណែក អ្នកជាប់ឃុំខ្លះទៀត ទោះបីមានប្រាក់សម្រាប់បង់សេវា និងទិញទូរស័ព្ទក៍ដោ យ ក៍មិនអាចប្រើប្រាស់ទូរស័ព្ទដែរ បើមិនស្តាប់តាមគោលការណ៍ ។

បន្ទាប់ពីឃើញសារព័ត៌មានមួយចំនួនចុះផ្សាយមតិមហាជន បានលើកឡើងថា បើនៅក្នុងពន្ធនា គារប្រើប្រាស់ទូរស័ព្ទបែបនេះ អាចនឹងមានគ្រោះថ្នាក់កើតឡើង ដោយជនជាប់ឃុំ អាចនឹងទាក់ទងមិត្តភក្តិខាងក្រៅ ឱ្យប្រព្រឹត្តបទល្មើសកាន់តែច្រើនថែមទៀត ។ ម្យ៉ាងវិញទៀត ការប្រើទូរស័ព្ទដោយសេរី ក្នុងពន្ធនាគារបែបនេះ ពិតជាមិនល្អនោះឡើយ ព្រោះនៅក្នុងទូរស័ព្ទរឿងល្អក៏មាន រឿងអាក្រក់ក៏មាន ដូច្នេះ បើមានដូចក្នុងឃ្លីបវីដេអូមែន គួរតែបញ្ឈប់សកម្មភាពបែបនេះទៅ ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារព័ត៌មានយើង បានទាក់ទងទៅលោក លីម វាសនា ប្រធានពន្ធនាគារខេត្តប៉ៃលិនកាលពីវេលាម៉ោង១១ និង២០នាទីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០នេះថា ខាងលោ កទទួលស្គាល់ថា មានសម្លេងនិយាយពាក់ព័ន្ធនឹងការប្រើប្រាស់ក្នុងពន្ធនាគារប្រាកដមែន ។ តែមិនមែនជាអ្នកអនុញ្ញាតិពីខាងលោក ឬខាងមន្រ្តីថ្នាក់ណានោះទេ ។

ម្យ៉ាងវិញទៀត ដោយសារតែការគ្រប់គ្រងរបស់លោកមានការឆកល្វែង ទើបគេមានចេតនារៀបចំគម្រោង ដើម្បីរករឿងមួលបង្កាច់អង្គភាពរបស់លោក ។ ចំពោះការប្រើប្រាស់ក្នុងបន្ទប់ខ្លះ៥គ្រឿង បន្ទប់ខ្លះទៀតច្រើនគ្រឿង គឺជាការមិនពិត ជាការចោទប្រកាន់ ដើម្បីធ្វើបាបលោកប៉ុណ្ណោះ ។ លោកបន្តទៀតថា ក្រោយមក ខាងរដ្ឋបាលខេត្តប៉ៃលិន បានចុះធ្វើការស្រាវជ្រាវទៅលើបញ្ហានេះហើយ តែអត់ឃើញមានអ្វីកើតឡើងនោះទេ ៕