About Me

header ads

ក្បាលកញ្ចាស់ឃើញក្មេងស្រីអាយុ៥ឆ្នាំនៅម្នាក់ឯងចាប់រំលោភត្រូវអស់លក្ខណ៍

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានអ្នកភូមិរាយការណ៍ឲ្យនគរបាលប៉ុស្តិ៍ដង្កោចាប់ខ្លួនខណៈដែលជននេះឃើញក្មេងស្រីអាយុ៥ឆ្នាំម្នាក់កំពុងអង្គុយចុចទូរស័ព្ទលេងនៅក្រោមផ្ទះម្នាក់ឯង ក៏បានចាប់ទាញដៃយកចូលទៅក្នុងផ្ទះរបស់ខ្លួនរួចធ្វើសកម្មភាពរំលោភសេពសន្ធវៈយ៉ាងព្រៃផ្សៃ។កាល​ពី​វេលាម៉ោង៣និង ៣០នាទីរសៀល ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​ នៅក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។​

នគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើនោះឈ្មោះ សៅ សូ​ដា អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានទីលំនៅក្នុង​ភូមិ​កើតហេតុខាងលើ ចំណែកក្មេងស្រីរងគ្រោះអាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ។នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានអង្គុយចុចទូរស័ព្ទលេងនៅលើតុ​ក្រោមផ្ទះតែម្នាក់ឯង ពេលនោះជនសង្ស័យបានទៅចាប់អូសដៃនាំយកចូលទៅក្នុងផ្ទះរបស់ខ្លួនដែលស្ថិតនៅចម្ងាយ១០ម៉ែត្រពីផ្ទះរបស់ខ្លួន។

បន្ទាប់មកក៏បានធ្វើសកម្មភាពចាប់រំលោភ ប៉ុន្តែពេលនោះដោយមានការឈឺចាប់ពេកទ្រាំមិនបាន ក្មេងស្រីរងគ្រោះបានស្រែកយំម្តាយឲ្យជួយ។ខណៈនោះអ្នកជិតខាងក៏បាននាំគ្នាទៅមើល ឃើញជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពរំលោភក្មេងស្រី ហើយក៏បានចាប់ទាញជននោះចេញ រួចរាការណ៍ជូននគរបាលប៉ុស្តិ៍ដង្កោឲ្យចុះទៅចាប់ខ្លួនជនល្មោភកាមខាងលើនាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង៕