About Me

header ads

បើកបរម៉ូតូកង់បីដល់ចំណុចកោងមិនប្រកាន់ស្តាំជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់ស្ត្រី២នាក់បានរងរបួសធ្ងន់និងស្រាលខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូកង់បីដឹកទឹកកកបើកបរមិនប្រកាន់ស្តាំជ្រុលទៅបុកម៉ូតូកំពុងធ្វើដំណើររងរបួសតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ៈ៤០នាទីថ្ងៃទី ០៦ខែគុម្ភ:ឆ្នាំ ២០២០នៅលើផ្លូវលេខ៣១៤D ស្ថិតនៅក្នុងភូមិត្រដែត ឃុំ ព្រះពន្លា  ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូកង់បី ម៉ាក  ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១H ២៣០៤ បេីកបរដោយឈ្មោះ តាំង ស៊ីឡុង ភេទប្រុស អាយុ ​២៣ឆ្នាំ មុខរបរលក់ទឹកកក បច្ចុប្បន្នរស់នៅភូមិ ប្រសូត្រ១   ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង រងរបួសស្រាល (មិនពាក់​មួក​សុវត្ថិភាព​)ធ្វើដំណើរពីទិសដៅពី ត្បូងទៅកើត។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំនុចកេីតហេតុខាងលើ ក៍ជ្រុលទៅបុកម៉ូតូម៉ាក ឡេត ពណ៌សខៀវ ស្លាកលេខ ស្វាយរៀង ១N ១៣៧៣ ក្នុងទិសដៅពីកើតទៅត្បូង  បើកបរដោយឈ្មោះយិន ស្រីលាប ភេទស្រី អាយុ​១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងរុន ឃុំព្រះពន្លា  ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រង​របួសស្រាល​​(មិនពាក់មួកសុវត្ថិភាព)និងអ្នករួមដំណើរម្នាក់ឈ្មោះ តយ លក្ខិណា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់(មិនពាក់មួកសុវត្ថិភាព)។

ករណីនេះដែរអ្នករបួសទាំងអស់បានបញ្ជួនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​​ ចំណែកមធ្យោបាមធ្យោបាយទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់។ ​មូលហេតុ : អ្នកបើកបរម៉ូតូកង់បីដល់ចំណុចកោងមិនប្រកាន់ស្តាំ។