About Me

header ads

ដើរឆ្លងកាត់ថ្នល់មិនប្រយ័ត្នត្រូវម៉ូតូស៊េរី២០០៦បុករងរបួសធ្ងន់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖

ស្ត្រីវ័យ៥៩ឆ្នាំម្នាក់បានរងរបួសធ្ងន់ខណះដែលដើរឆ្លងថ្នល់មិនប្រយ័ត្នត្រូវម៉ូតូបុកពេញទំហឹងប៉ើងនិងបណ្តាលដួលម៉ូតូអូសជាង១០ម៉ែត្ររងរបួសតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ៈ១០នាទីថ្ងៃទី ១៣ខែកុម្ភ:ឆ្នាំ ២០២០ មាននៅលើផ្លូវជាតិ០១ ស្ថិតនៅក្នុងភូមិ លៀប  ឃុំ កណ្តៀងរាយ  ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។

​យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U6361 បេីកបរដោយឈ្មោះ អ៊ឹង សារុន   ភេទប្រុស អាយុ ​២៣ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិ រមាំងថ្កោល ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង រងរបួសស្រាល (ពាក់មួកសុវត្ថិភាព)ធ្វើដំណើរពីទិសដៅពី កើតទៅលិច។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំនុចកេីតហេតុខាងលើស្រាប់តែមានស្ត្រីរងគ្រោះខាងលើដើរកាត់ត្បូងទៅជើងជាន់ប្វាំងមិនជាប់បណ្តាលអោយបុកអ្នកថ្មើរជើងដើរឆ្លងថ្នល់ឈ្មោះ គល់ សាំ ភេទស្រី អាយុ ​៥៩ឆ្នាំ មុខរបរកសកិរ រស់នៅភូមិ លៀប ឃុំ កណ្តៀងរាយ  ស្រុក ស្វាយទាប ខេត្តស្វាយរៀង រង​របួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជួនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​ ។

ចំណែកឯម៉ូតូ(ខូចខាតស្រាល) បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ​
មូលហេតុ : អ្នកថ្មើរជើងឆ្លងកាត់ថ្នល់។