About Me

header ads

ផ្ទះឈើប្រក់ស័ង្កសីមួយខ្នង ត្រូវបានលោក ហួត រ័ត្ន មេបញ្ជាការផ្នែកសឹករងដឹកនាំកម្លាំងសាងសង់សម្រាប់ឧបត្ថម្ភដល់យោធិនចូលនិវត្តន៏

ខេត្តមណ្ឌលគិរី ៖ ផ្ទះឈើប្រក់ស័ង្កសីមួយខ្នង ត្រូវបានលោក ហួត រ័ត្ន មេបញ្ជាការផ្នែកសឹករងស្រុកកែវសីមា ដឹកនាំកម្លាំងសាងសង់សម្រាប់ឧបត្ថម្ភដល់យោធិនចូលនិវត្តន៏ ដែលជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។

លោកហួត រ័ត្ន បានឲ្យដឹងថា ដោយមើលឃើញពីភាពខ្វះខាតរបស់យោធិនចូលនិវត្តន៍ លោកបានស្នើសុំឈើមួយចំនួនពីអាជ្ញាធរ ដើម្បីសង់ផ្ទះជូនមន្ត្រីយោធាចំនួន៥រូប ដើម្បីជួយកាត់បន្ថយការលំបាក។

ជាក់ស្តែងនៅថ្ងៃទី១៧ កុម្ភៈ កម្លាំងយោធាបានសហការគ្នាលើកគ្រោងផ្ទះផ្គុំ ជូនដល់លោក គង់ គា អាយុ៥១ឆ្នាំ ជនជាតិខ្មែរ អតីតបំរើការនៅកងអនុសេនាធំលេខ២ រស់នៅក្នុងភូមិ ត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើតាមការបញ្ជាក់ពីមេបញ្ជាការមូលដ្ឋានកងទ័ពស្រុកកែវសីមាថា នេះជាខ្នងផ្ទះទី១ដែលចាប់ផ្តើមសង់ក្នុងចំណោមផ្ទះស្ថិតក្នុងគំរោងសាងសង់ផ្ទះជូនយោធាចូលនិវត្តន៍ចំនួន៥គ្រួសារ ដែលមានជីវភាពខ្វះខាត។ផ្ទះ១ខ្នងនេះសាងសង់ អំពីឈើ ដំបូលប្រក់ស័ង្កសី មានទំហំទទឹង៥ ម៉ែត្រ បណ្ដោយ៧ ម៉ែត្រ ចំណាយថវិការជាង៤ពាន់ដុល្លា៕