About Me

header ads

រថយន្តកុងតៃន័រ បើកទាក់ខ្សែកាបកាត់សន្ធឹងទទឹងផ្លូវ បណ្តាលឲ្យដាច់ រប៉ាត់របាយ

ភ្នំពេញ ៖ រថយន្តកុងតៃន័រមួយគ្រឿង បើកទាក់ខ្សែកាបកាត់សន្ធឹងទទឹងផ្លូវបណ្តាលឲ្យដាច់ រប៉ាត់របាយ នៅតាមបណ្តោយផ្លូវ១៩៨៦ ចំណុចក្បែរS cafe  កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងគេឃើញរថយន្តកុងតឺន័រមួយគ្រឿង ម៉ាក ហីយ៉ានដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-4898  បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ខ្សែកាបកាត់ទទឹងផ្លូវ បណ្តាលឲ្យធ្លាក់ រប៉ាត់រប៉ាយ ពេញផ្លូវ តែម្តង រួចរថយន្តបង្កមិនបានឈប់នៅនិងកន្លែងកើតហេតុទេ ព្យាយាមបើករត់បានប្រមាណ៥០០ម៉ែត សមត្ថកិច្ចមូលដ្ឋានដេញឃាត់បាន ទាំងតៃកុង និង រថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចបានយកតៃកុងរថយន្តទៅសួរនាំ និង យក រថយន្តបង្កទៅរក្សាទុក និងរងចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។