About Me

header ads

យុគ យក្សផ្លែ ប៉ះ កាំឡៃយុគ កីឡាករដែលធ្លាប់បំបាក់​ ពេជ្រ ម្ទេសខ្មាំង លើសង្វៀនប៉ុស្ដិ៍លេខ ៥ ម្តងរួចមកហើយ

នៅថ្ងៃសៅរ៍ទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ កីឡាករនិយមប្រើអាវុធកណ្ដាប់ដៃប្រហារគូប្រកួតជាច្រើនលើកច្រើនសារ កីឡាករដែលមានទម្ងន់ដៃធ្ងន់មិនធម្មតា យុគ យក្សផ្លែ នឹងត្រលប់មកអង្រួនសង្វៀនប្រដាល់ប៉ុស្ដិ៍លេខ៥ ក្នុងការការប្រកួតប្រដាល់កំពូលជើងឯក TV5 Knock Out Series by K-Cement រដូវកាលទី៧ សារជាថ្មីម្ដងទៀតដោយម្ដងនេះកីឡាករ យុគ យក្សផ្លែ នឹងត្រូវប្រកួតក្នុងគូមិត្តភាពអន្តរជាតិ ប៉ះនឹងកីឡាករមកពីប្រទេសថៃ កាំឡៃយុគ។ យុគ យក្សផ្លែត្រលប់មកលើកនេះប្រាកដជាត្រៀមខ្លួនយ៉ាងល្អ សម្រាប់តតាំងជាមួយនឹងកីឡាករកាំឡៃយុគ កីឡាករតែម្នាក់គត់ បានយកឈ្នះកីឡាករ ពេជ្រ ម្ទេសខ្មាំង របស់កម្ពុជា ឲ្យចាញ់ពិន្ទុក្នុងការប្រកួតមិត្តភាពអន្តរជាតិលើសង្វៀនប៉ុស្ដិ៍លេខ៥។ សម្រាប់សមាសភាពគូប្រកួតរបស់ យុគ យក្សផ្លែ កីឡាករដែលមកពីព្រះរាជាណាចក្រថៃ កាំឡៃយុគ ពិតជាមានប្រវត្តិប្រកួតមិនធម្មតានោះទេ ព្រោះកីឡាកររូបនេះ មិនត្រឹមតែអាចវាយប្រដាល់សេរីប៉ុណ្ណោះទេ គេថែមទាំងអាចវាយប្រដាល់សកលបានល្អដូចគ្នា ដូច្នេះទម្ងន់ដៃរបស់គេច្បាស់ជាធ្ងន់មិនធម្មតា បានសេចក្ដីថាកីឡាករទាំងពីររូបសុទ្ធតែមានកណ្ដាប់ដៃមហាទម្ងន់ដូចគ្នាដែលជាចំណុចមួយធ្វើឲ្យអ្នកទស្សនាពិបាកនឹងប៉ាន់ស្មានបានណាស់ថាកីឡាកររូបណាមានប្រៀបជាង ។ សូមរំលឹកឡើងវិញថា កាំឡៃយុគ គឺជាម្ចាស់មេដាយមាសកីឡាសិស្សសកលវិទ្យាល័យរបស់ព្រះរាជាណាចក្រថៃ ។ ចាំមើល តើ កីឡាករយុគ យក្សផ្លែ អាចយកឈ្នះកីឡាករកាំឡៃយុគសងសឹកឲ្យមិត្តរួមជាតិរបស់ខ្លួនបានដែរឬទេ?