About Me

header ads

កម្លាំងនគបាលខណ្ឌមានជ័យចុះបង្រ្កាបជនសង្ស័យបាន៥នាក់ដកហូតកាំភ្លើងខ្លី១ដើមនិងម៉ូតូ១គ្រឿង

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងនគបាលប៉ុស្តិ៍ចាក់អង្រែលេីចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មេីសក្នុងមូលដ្ឋាន បានធ្វេីការឃាត់ខ្លួនជនសង្ស័យ៥នាក់ និងដកហូតកាំភ្លេីងខ្លី១ដេីម នៅក្នុងទូហ្គេមបាញ់ត្រី មួយកន្លែង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ១៨ខែកុម្ភះឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេ២ ក្នុងភូមិតានូ២ ចំនុចរោងចក្របារីសេកសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាទូរហ្គេមបាញ់ត្រីកន្លែងខាងលើនេះតែងតែបង្កររំខានដំដេកស្រែកឡូឡាសំលេងឮៗដល់ប្រជាពរដ្ឋដែលរស់នៅជិតនោះហើយតែងតែឈ្លោះគ្នាវាយយ៉ាងអាណាធិបតេយ្យមិនញញើតសមត្ថកិច្ចបន្តិចសោះជាក់ស្តែងនៅយប់ថ្ងៃកើតហេតុខាងលើក្មេងស្ទាវទាំងនោះបានវាយគ្នាក្នុងផ្ទះហ្គេមបាញ់ត្រីខាងលើស្របពេលកម្លាំងសមត្ថកិច្ចកំពង់ល្បាតផងនោះក៏ចុះអន្តរាគមន៏ឃាត់ខ្លួនបានជនសង្ស័យទាំងបាន៥នាក់ដកហូតអាវុតខ្លី១ដើមនិងម៉ូតូធូដេមួយគ្រឿងក្នងការចុះបង្គ្រាបនេះសមត្ថកិច្ចមិនបានដកហូតទូរហ្គេមបាញ់ត្រីនោះទេបានបន្តបើកឲ្យលេងយ៉ាងរលូនតទៅទៀត។

បច្ចប្បន្ន ជនសង្ស័យទាំង៥នាក់រួមទាំងកំាភ្លើងខ្លី១ដើម ត្រូវសមត្ថកិច្ចនាំមកប៉ុស្តិ៏ចាក់អង្រែលើដេីម្បីសាកសួរនិងធ្វើកំណត់ហេតុដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។