លួចបំផ្លាញស្លាកគណបក្ស ត្រូវជាប់ខ្នោះ

ខេត្តប៉ៃលិន ៖ កម្លាំងជំនាញផ្នែកនគរបាលយុត្តធម៌នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនសង្ស័យម្នាក់ ដែលលួចបំផ្លាញស្លាកគណបក្ស ។

ហេតុការណ៍ឃាត់ខ្លួននេះ បានកើតឡើងនៅវេលាម៉ោង ១០ នង០០នាទីព្រឹក ថ្ងៃពុធ ១០រោច ខែ មាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុចផ្លូវចូលវត្តសំបូរ ស្ថិតក្នុងភូមិភ្នំកុយ  ឃុំសាលាក្រៅ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានពីនគរបាល បានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ឃុត វ៉ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ  ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន ។

ប្រភពបន្តទៀតថា មូលហេតុនៃការឃាត់ខ្លួន គឺពាក់ពន្ធ័ក្នុងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន (ហែកស្លាកគណបក្សប្រជាជនកម្ពុជា) ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវនគរបាលបញ្ជូនទៅកាន់ពន្ធនាគារប៉ៃលិន តាមដីការបង្គាប់របស់លោក  លី ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្តប៉ៃលិន ដោយបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ៕