About Me

header ads

ប្រជាពលរដ្ឋចំនួន៥០គ្រួសារបានទទួលអំណោយមនុស្សធម៏ពីក្រុមហ៊ុនឋានសួគ៌ថ្មី

ខេត្តកំពង់ឆ្នាំង: សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងលោក សាន់យូ បានមានប្រសាសន៍ថា៖ បច្ចុប្បន្នដោយសារតែប្រទេសជាតិមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍ គ្រប់ទីកន្លែងធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិបានកើនដល់ទៅ ៧% ក្នុង១ឆ្នាំ ។ មានប្រសាសន៍បែបនេះក្នុងពិធីចែកអំណោយសប្បុរសធម៌ របស់ក្រុមហ៊ុនឋានសួគ៍ថ្មីគម្រោងពុះដីឡូតិ៍លក់ ជូនដល់ប្រជាពលរដ្ឋចំនួន៥០គ្រួសារនៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។​ សមាជិកក្រុមប្រឹក្សាខេត្តលោកបានបន្តទៀតថា៖  យើងមានសុខសន្តិភាពរាល់ថ្ងៃការដោយសារតែការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក៍ដូចជាមានការចូលរួមពីកងកម្លាំង ប្រដាប់អាវុធ  និង បងប្អូនប្រជាពលរដ្ឋ ដែលមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកក្នុងការការពារសុខសន្តិភាពស្ថេរភាពទូទាំងប្រទេស មិនឲ្យមានការចលាចល តាមការញុះញង់ ពីក្រុមបក្សជនអគតិមួយចំនួនតែងតែបង្កនៅភាពអន្តិសុខក្នុងសង្គមកម្ពុជា ។ ម៉្យាងវិញទៀត បច្ចុប្បន្ន ដោយតែ សុខសន្តិភាព ស្ថេរភាពនេះហើយទើបប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងសាលារៀន មន្ទីរពេទ្យ វត្តអារាមផ្លូវថ្នល់ ជាក់ស្ដែងផ្លូវជាតិលេខ ៥ ដែលនៅចំពោះមុខយើងនេះ កំពុងតែមានការអភិវឌ្ឍធ្វើផ្លូវធំទូលាយជាមុន ងាយស្រួលធ្វើដំណើររបស់ប្រជាពលរដ្ឋ  ។ចំពោះអំណោយដែលបានចែកជូនបងប្អូននៅថ្ងៃនេះ  ថ្វីបើមិនច្រើន ណាស់ណាក៏ពិតមែន  ក៏ប៉ុន្តែជាទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ឋានសួរថ្មី ដែលកំពុងដំណើរការពុះដីឡូត៍ ជួយដល់ប្រជាពលរដ្ឋជួបការខ្វះខាតនៅក្នុងឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ។ 




សមាជិកក្រុមប្រឹក្សាខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុន ឋានសួគ៌ថ្មីថា៖ ត្រូវតែមានការសហការជាមួយអង្គភាពពាក់ព័ន្ធ  និងធ្វើជាយ៉ាងណាត្រូវមានប្លង់មេឲ្យបានច្បាស់លាស់ អំពីការធ្វើប្រព័ន្ធលូបង្ហូរទឹក  ប្រព័ន្ធទឹកស្អាត និងភ្លើងអគ្គិសនី ជាដើម មុនឈានដល់ការសាងសង់អាគារ នានា តាមគម្រោង ដែលបានគ្រោងទុក ដូចជាផ្សារ សួនច្បារ ជាដើម្បី ។ ក្រៅពីនោះក្រុមហ៊ុនគួរតែកសាង ទីកន្លែងគោរពសាសនា ដូចជា ព្រះពុទ្ឋសាសនា ឥស្លាមសាសនា  និងកសាងទីកន្លែងសម្រាប់យុវជនហាត់កីឡាជាដើម  ដើម្បីឱ្យទីនេះក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៌ផងដែរ ។ យោងតាមរបាយការណ៍លោក សេន សារ៉េត មេឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ បានឲ្យដឹងថានៅចំណុចភូមិចាថ្មីដែលក្រុមហ៊ុនកំពុងតែអភិវឌ្ឍន៍នៅពេលនេះ កាលដើមឡើយគឺជាដីរបស់កសិកម្មមានទំហំប្រមាណ៥០ហិកតា  ប៉ុន្តែពេលនេះក្រុមហ៊ុនកំពុងរៀបចំ ឱ្យក្លាយជាទីក្រុងថ្មី មានអាគារលំនៅដ្ឋាន មានផ្សារ មាន សួនច្បារ មាន អាងហែលទឹកផងដែរ ។សង្ឃឹមថាៈ ក្រោយពីមានការអភិវឌ្ឍន៍រួចរាល់ហើយ ទីនេះនឹងក្លាយជាកូនក្រុងតូចមួយសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ៕