About Me

header ads

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យរុះរើតូបលក់ដូរ លើចិញ្ចើមផ្លូវជាតិលេខ៤

ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យនិងសង្កាត់ចោមចៅទី៣ដឹកនាំដោយលោកអភិបាលរងខណ្ឌប៉ាង លីដា បានចុះទៅធ្វើការរុះរើតូបលក់ដូរដែលសង់រំលោភលើចិញ្ចើមផ្លូវជាតិលេខ៤បង្កភាពអនាធិបតេយ្យនិងបាត់បង់សោភ័ណភាពតាមដងផ្លូវព្រមទាំងប៉ះពាល់ដល់សណ្ដាបធ្នាប់ចរាចររាល់ថ្ងៃ។

ប្រតិបត្តិការនេះបសនធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយអាជ្ញាធរធ្វើការរុះរើរៀបចំសណ្ដាប់ធ្នាប់ចាប់ពីចំណុចភូមិព្រៃស្វាយរហូតដល់ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

អាជ្ញាធរបាននិយាយថា សំណង់តូបលក់ដូរដែលត្រូវធ្វើការរុះរើចេញនាពេលនោះពុំមែនជាសំណង់រឹងមាំនោះទេ តែជាសំណង់តូបឈើនិងឫស្សីមិនរឹងមាំដែលបងប្អូនប្រជាពលរដ្ឋនាំគ្នាសង់រំលោភលើចិញ្ចើមផ្លូវនិងប្រឡាយដើម្បីលក់ដូរ ។ប៉ុន្តែអាជ្ញារធរមិនទុកឲ្យស្ថិតនៅបែបនេះបានទព្រោះវាបង្កផលប៉ះពាល់ជាច្រើនក្នុងនោះប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់សណ្ដាប់ធ្នាប់ចរាចរ និងបង្កភាពអាប់អួរដល់សោភ័ណភាពផ្លូវ្នល់តែម្ដង។

ប្រភពដែលបានបន្តថា ចិញ្ចើមផ្លូវមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកដំណើរថ្មើរជើងទាំងឡាយ ដូច្នេះហើយក្រៅពីកែលម្អសោភ័ណភាពដងផ្លូវនោះ ការរុះរើសំណង់ខាងលើនាពេលនេះក៏ដើម្បីរំដោះយកចិញ្ចើមផ្លូវពីការរំលោភបំពាននេះផងដែរ។មិនតែប៉ុណ្ណោះនៅក្នុងពេលនោះអាជ្ញាធរបានដាក់គ្រឿងចក្ររុះរើហើយបន្ទាប់មកបានកាយស្ដារប្រឡាយដែលត្រូវកកស្ទះដោយសម្រាមនៅទីតាំងខាងលើនេះទៀតផង ៕