About Me

header ads

ដីសែ្រដែលកំពុងជួបបញ្ហាប្រឈមការខ្វះខាតទឹក២៧០ហិតានៅស្រុកជលគិរី

កំពង់ឆ្នាំង: ​ដីស្រែប្រមាណជា២៧០ហិតាកំពង់ជួបបញ្ហាប្រឈមខ្វះខាតទឹកត្រូវបានកងទព័សហការជាមួយអាជ្ញាធមូលដ្ឋានប្រញាប់ចុះទៅដល់កន្លែងធ្វើការត្រួតពិនិត្យបន្ទាន់គ្រាដែលប្រជាពលរដ្ឋអំពាវនាវអោយជួយ ។​ ការចុះពិនិត្យបញ្ហាប្រឈមការខ្វះខាត់ទឹកស្រោចស្របស្រូវប្រាំងនេះធ្វើឡើងនៅថ្ងៃទី11 ខែកុម្ភះ ឆ្នាំ2020​ម្សិលមិញ នៅចំណុចឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដើម្បីចុះធ្វើការត្រួតពិនិត្យការស្ដារនឹងជីកប្រឡាយនៅចំណុចដៃខ្វែងឆ្លុះដើម្បីទាញយកប្រភពទឹកពីព្រែកយកទៅសង្គ្រោះបន្ទាន់ស្រូវប្រជាពលរដ្ឋចំនួន270 ហិចតាកំពុងប្រឈមកាតខ្វះខាតទឹក ។
លោក អៀម មន្នី ដែលជាមន្ត្រីកងយោពលខេមរភូមិន្ទដែល ត្រូវបានចូលរួមនឹងជាសេនាធិការអោយអភិបាលនៃគណះអភិបាលខេត្តកំពង់ឆ្នាំង  និងមេបញ្ជាការ តំបន់ប្រតិបត្តិសឹករងកំពង់ឆ្នាំង នឹងលោកអភិបាលនៃគណះអភិបាលស្រុកជលគិរី លោកបានបញ្ជាក់អោយដឹងថាដោយសារឆ្នាំនេះនៅទូទាំងប្រទេសកម្ពុជាបានជួបប្រទះនៅភាពគ្រោះរាំងស្ងួតហួតហែងអូសបន្លាយពេលវេលាជាច្រើនខែ ធ្វើអោយព្រែក បឹង ស្ទឹងរីងស្ងួតហួតហែងស្ទើរគ្មានសល់ រីឯស្រុកជគិរីវិញប្រជាពលរដ្ឌត្រូវជួបប្រទះនៅបញ្ហាប្រឈមយ៉ាងខ្លាំងលើការខ្វះខាតទឹកធ្វើស្រែ ដោយឡែកស្រូវនៅក្នុងស្រែមួយចំនួនជួបនៅអាហានិភ័យខូចស្វិតស្រពោនស្ទើរគ្រប់កន្លែង។​លោកបានអោយដឹងទៀតថាការជួបប្រទះនៅបញ្ហាបែបនេះហើយ ដែលធ្វើអោយកំលាំងផ្នែកសឹករងជលគិរីប្រញាប់រួសរាន់ដោយក្រោមការចង្អុលផ្ទាល់ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនឹងលោកអភិបាលនៃគណះអភិបាល ប្រធានគណះបញ្ជាការរដ្ឋបាលសាលាស្រុកជលគិរី បាន ប្រមូលផ្ដុំកំលាំងបាញ់ឆ្ពោះសំដៅចុះជួយបូមទឹកជួយប្រជាពលរដ្ឋតាមមូលដ្ឋានដើម្បីសង្រ្គោះស្រូវរបស់បងប្អូន ទោះបីកំលាំងយើងជួបបញ្ហាលំបាកនឹងមានការនឿយហត់បែបណាក៏ដោយ អោយតែការសង្រ្គោះស្រូវរបស់ប្រជាពលរដ្ឌផុតពីខូចខាត។នៅក្នុងរដូវប្រាំងឆ្នាំនេះផងដែររាជរដ្ឋាភិបាលកម្ពុជាព្រមទាំង អាជ្ញាធរខេត្ត ស្រុកនឹងឃុំភូមិបាននឹងកំពង់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ រកគ្រប់វិធីសាស្រ្ត ស្ដារ នឹង ជីកប្រឡាយដើម្បីទាញទឹកពីទន្លេរ ព្រែក បឹង ស្ទឹងទៅជួយសង្រ្គោះស្រូវបងប្អូនប្រជាពលរដ្ឋ អោយរួចផុតពីការខូចខាតស្ទើរទាំងស្រុង នៅសល់តែតំបន់មួយចំនួនតូចទេដែលឆ្ងាយពីប្រភពទឹក ទោះបីជាយ៉ាង ណាក្ដីថ្នាក់ដឹកនាំនៅតែបន្តរខិតខំជួយសង្រ្គោះស្រូវជូនប្រជាពលរដ្ឋមិនអោយខូចខាតជាដាច់ខាត៕