About Me

header ads

មិនសរសើរមិនបាន! ក្លិបបាល់ទាត់អង្គរថាយហ្គឺរជាក្លិបដំបូងគេឲ្យកីឡាករក្នុងក្រុមពិនិត្យសារធាតុញៀន

មិនសរសើរមិនបាន! ក្លិបបាល់ទាត់អង្គរថាយហ្គឺរជាក្លិបដំបូងគេឲ្យកីឡាករក្នុងក្រុមពិនិត្យសារធាតុញៀន

កាលពីនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប គឺជាក្លិបដំបូងគេក្នុងពានរង្វាន់ក្របខណ្ឌលីគកំពូល ដែលបានធ្វើតេស្តទឹកនោម គ្រូបង្វឹក កីឡាករ និង ក្រុមការងារទាំងអស់ ដើម្បីធ្វើតេស្តទឹកនោម រកសារធាតុញៀន នៅមន្ទីរព្យាបាលមួយកន្លែង។ ក្លឹបនេះ បានក្លាយជាក្លឹបគំរូមួយដ៏ល្អ ដើម្បីបង្ហាញពីការធានាគុណភាពក្នុងក្រុម ក៏ដូចជា ភាពស្មោះត្រង់ និងស្អាតស្អំ ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ក្នុងការប្រកួតទាំងលីគកំពូលកម្ពុជា និងពានរង្វាន់ ហ៊ុន សែន ខាប់។ ជាពិសេស ក៏ដូចជាការចង្អុលបង្ហាញដល់អ្នកគាំទ្រ ដែលជាអ្នកគាំទ្រក្លឹបអង្គរថាយហ្គឺរ និងសហគមន៍បាល់ទាត់កម្ពុជាថា ក្លឹបអង្គរថាយហ្គឺរស្អាតស្អំ គ្មានសកម្មភាពខុសច្បាប់ណាមួយឡើយ។

នេះបើយោងតាម ក្លិបអង្គរថាយហ្គឺរបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ សូមបញ្ជាក់ថា ទង្វើដ៏ល្អនេះ ក៏ជាផ្នែកមួយបានជួយរួមចំណែក បោសសម្អាត ភាពមិនស្អាតស្អំក្នុងវិស័យកីឡានៅកម្ពុជា ពាក់ព័ន្ធបង្ហាញការប្រើប្រាស់សារធាតុញៀនឬសារធាតុលើសកម្លាំងផងដែរ៕