About Me

header ads

ឆាបឆេះស៊ីទែនហ្គាសយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ : ឆាបឆេះសុីទែនហ្គាស់ យ៉ាងសន្ធោសន្ធៅនៅវេលាម៉ោង ៧យប់ថ្ងៃអង្គារ  ទី៤ ខែកុម្ភ: ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ១ ក្រុម៦  ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  ។

ម្ចាស់ឈ្មោះ​ :​ ព្រុំ សុផាន់ណា ភេទស្រី  អាយុ ៣៥ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ​ ម្ចាស់ស្ថានីយ៏ប្រេងឥន្ធនះតេលា សម្បត្តិមានហេង។

តាមសម្តីយុវជនរងគ្រោះម្នាក់ដែលត្រូវភ្លើងឆេះពេញខ្លួន បានប្រាប់ឲ្យដឹងថាដំបូងឡើយរូបគាត់បានយកម៉ូទ័រមកឆាបដែក បែកផ្កា ភ្លើង ខ្ទាតទៅប៉ះសុី ទែន ធុងហ្គេស ចំនុះ១២០០០លីត្រ របស់ស្ថានីយ៍ប្រេងឥន្ថនះសម្បត្តិមានហេង ដែលធ្លាយស្រាប់ បណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះរូបគាត់រលៀកពេញខ្លួន ។

ប្រភពដដែលបានបន្តទៀតថាភ្លាមៗនោះក៏មានសន្តិសុខរួមទាំងបុគ្គលិកនៅទីនោះបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើនបំពង់នៅតែមិនរលត់ ហើយក៏ទាក់ទង់ទៅសមត្ថកិច្ចឲ្យហៅរថយន្តពន្លត់អគ្គីភ័យ បានមកជាបន្តបន្ទាប់ បានបាញ់ទប់ស្កាត់មិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ​ ។

រថយន្តអគ្គិភ័យ​ :​ ចំនួន​  ១០ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​  ២០ឡាន​ ស្មេីនឹង​ ៨០ម៉ែត្រគូប​។
រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ១ គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ១ឡាន​ ស្មេីនឹង​ ៦ ម៉ែត្រគូប​ ។

រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន​ ៣គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ៣ ស្មេីនឹង​ ១២ ម៉ែត្រគូប​ ។
រថយន្តជំនួយ បុរីប៉េងហួតចំនួន​ ១ គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ១ឡាន​ ស្មើនឹង១០គូប។
ររថយន្តជំនួយសាលាខណ្ឌច្បារអំពៅចំនួន ១ គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ១ឡាន​ ស្មេីនឹង​ ៥ ម៉ែត្រគូប​ ។

រថយន្តជំនួយ ទីក្រុងកោះពេជ្រចំនួន៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១គ្រឿងស្មើនឹង១០គូប។
ពន្លត់ចប់​ :​ នៅម៉ោង៧និង៣០ នាទី ថ្ងៃខែឆ្នាំដដែល  ។ ខូចខាតធុងសុីទែនអស់ ១  ឆេះរោលបន្ទប់ ស្នាក់នៅ ១ បន្ទប់ និង រងរបួសយុវជនម្នាក់ ឆេះរោលរលាត់ស្បែកពេញខ្លួន៕