About Me

header ads

បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នបុកម៉ូតូស្លាប់ម្នាក់

ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗខណៈកំពុងជិះម៉ូតូ។យគ្រឿងត្រឡប់មកពីយកគ្រឿងសមុទ្ទវិញត្រូវរថយន្តបុកពេញទំហឹង ហើយរថយន្តបង្កបើកគេចខ្លួនបាត់ស្រមោលផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង៤៥នាទីទាបភ្លឺឈានចូលថ្ងៃទី៧ខែកុម្ភះឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវលេខ១០៨នៅចំណុចស្ពាននាគស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។

យោងតាមសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ គឺជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកBEATព៌ណពណ៌ខៀវលាយសពាក់ស្លាកភ្នំពេញ1IB-9990ទើបត្រឡប់មកពីយកគ្រឿងសមុទ្ទវិញក៏ត្រូវរថយន្តមួយគ្រឿងម៉ាកតាកូម៉ាមិនចាំស្លាកលេខបើកបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះផ្លោងធ្លាក់បាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។សាក្សីត្រូវជាប្អូនជីដូនមួយបានប្រាប់ទៀតថា ជនរងគ្រោះមានឈ្មោះ ង៉េត ប៊ុនថៃភេទប្រុសអាយុ១៧ឆ្នាំមានស្រុកកំណើតឃុំព្រែកតាសស្រុកពារាំងខេត្តព្រៃវែងបច្ចុប្បន្នធ្វើការនៅក្នុងហាងមួយកន្លែងម្តុំផ្សាចាស់ ដោយម្ចាស់ហាងប្រើឲ្យទៅយកគ្រឿងសមុទ្ទពេលត្រឡប់មកវិញក៏ត្រូវរថយន្តបុកស្លាប់តែម្តង ក្រោយបង្កហេតុរួចភាគីរថយន្តបង្កបានបន្ថែមល្បឿនរត់បាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុខាងលើនេះម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុករីឯសពជនរងគ្រោះវិញត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណីផងដែរ ៕