About Me

header ads

ក្មេងប្រុសអាយុ១២ឆ្នាំជួយរាយខ្សែភ្លើងពូក្នុងរោងការបោះខ្សែភ្លើងរំលងខ្សែមេ(ខ្សែកាបរបស់រដ្ឋ)ឆ្លងភ្លើងឆក់ស្លាប់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ក្មេងប្រុសម្នាក់បានភ្លាមៗខណៈដែលកំពុងជួយរាយខ្សែភ្លើងពូនៅក្នុងរោងការឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ករណីឆ្លងចរន្តអគ្គីសនីនេះបានកើតឡើងកាលពីវេលាម៉ោង៤ៈ៤០នាទីល្ងាចថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២០នៅភូមិ ព្រៃតាយឹង ឃុំ ប្រសូតិ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសាច់ញាតិជនរងគ្រោះបានអោយដឹងថា៖នៅមុនពេលកើតហេតុនោះជនរងគ្រោះខាងលើបានជួយរាយខ្សែភ្លើងដាក់ក្នុងរោងការគេមួយកន្លែងខណៈកំពុងរាយខ្សែភ្លើងនោះពូក៏បានបោះខ្សែភ្លើងរំលងខ្សែភ្លើងខ្មៅតែបែរជាបោះទៅទើលើខ្សែភ្លើងមេ(ខ្សែភ្លើងរដ្ឋគឺខ្សែកាបស្រាត)ដែលមានកំលាំងភ្លើងខ្លាំបណ្តាលអោយឆ្លងចរន្តអគ្គីសនីឆក់ខ្លោចខួនខ្លោចប្រាណស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។

ប្រភពបានបន្តទៀតថា៖ក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ លី ភារុណ អាយុ ១២ឆ្នាំជាសិស្សមានបងប្អូន៤នាក់ខ្លួនជាកូនទី៤ហើយទំនេរជួយពូដើរដាក់ភ្លើងតាមរោងបុណ្យរោងការរស់នៅភូមិឃុំកើតហេតុខាងលើដែលមានម្តាយឈ្មោះ យ៉ាន អាយុ ៤៧ឆ្នាំនិងឪពុកឈ្មោះ ខុន អាយុ ៤៨ឆ្នាំ ដែលធ្វើការសំណង់នៅខេត្តកំពតអស់ដោយផ្ញើកូនទាំងបួននាក់នៅនិងបងប្អូននិងម្តាយ(ត្រូវជាយាយ)ជាអ្នកមើលថែ។

ក្រោយពីមានករណីឆ្លងចរន្តអគ្គីសនីឆក់មនុស្សរួចមកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសលវិច្ច័យពិនិត្យលើសាកសពរួចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។