About Me

header ads

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ការ បូបបានសម្រេចតែរត់មិនរួចត្រូវបាន ប្រជាពលរដ្ឋចាប់បានវ៉ៃឡើងទ្រោមខ្លួន

ភ្នំពេញ : បុរសម្នាក់ រួមដំណើរនិងស្រ្តីម្នាក់ទៀត បានជិះម៉ូតូសុខៗ ក៏ត្រូវបានជនសង្ស័យ២នាក់ មកឆក់ការបូបបានសម្រេច កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃច័ន្ទ ទី១០ ខែកុម្ភះ ឆ្នាំ២០២០ត្រង់ចំណុចមុខផ្សារជិនជូរីផ្លាហ្សា ក្នុងសង្កាត់ការកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ ឆាន ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អតីត:ធ្វើការនៅកាសុីណូ នៅក្រុងព្រះសីហនុ  ស្នាក់នៅបន្ទប់ជួល មុខក្លឹបហ្គោឡាញ ជាមួយ សង្សារ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅឃ្លាំងលើ ក្រុងព្រះសីហនុ ជាអ្នកបើកម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាក់ លេខ កំពង់ចាម1S.1102. ។

ជនសង្ស័យទី២មានឈ្មោះ រ៉ា ផា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក  ស្នាក់នៅជាមួយ ជនសង្ស័យខាងលើ មានស្រុកកំណើតភូមិមហាសៀក ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាអ្នកឆក់ អង្គុយពីក្រោយ។

ចំណែកជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយជិះម៉ូតូម៉ាកឌ្រីសង់C125 ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1G.5812 ។

ប្រភពបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសម្នាក់ និង រួមដំណើរស្រ្តីម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿង ស្ពាយកាបូប នៅនិងស្មារ តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ទឹសដៅពីកើត ទៅលិច ខណះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលិចមុខជនស្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីទឹសដៅពីកើតទៅលិចស្រប ទឹសគ្នាមកពីក្រោយមកដល់ក៏ធ្វើសកម្មភាពឆក់ការបូបពីនារី រងគ្រោះខាងលើបានសម្រេចរួចបើករត់ទៅខាងមុខ ទឹស ខាង លិច ខណះ ពេលនោះជនរងគ្រោះក៏ដេញតាមពីក្រោយរួចហើយ   ក៏ស្រែកថាចោរៗ  ជនសង្ស័យភ័យពេកក៏បើកម៉ូតូលឿន រហូដល់មុខព្រលានយ័ន្តហោះ ក៏បត់ចូលតាមក្លោងទ្វារវត្តតាំងកសាង ដោយបើកម៉ូតូលឿនពេកភ័យស្លន់ស្លោរក័ បើក ចូលផ្លូវរទេះភ្លើងរអិលដួល ចំមុខ ក្រុមហ៊ុនលី លី ហ្វ៊ូដ អុិនដាសទ្រី ។ ពេលនោះជនរងគ្រោះមកដល់ក៏ប្រាប់គេឯងថាយុវជនទាំងពីរនាក់នេះជាចោរឆក់ការបូប របស់គាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមស្វារគមន៏មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំ។

តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថាក្នុងការបូបមាន លុយប្រហែល២រយ ទៅ ៣រយដុល្លា និង ទូរស័ព្ឌមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី ១ យកទៅសួរនាំ និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីដាក់បន្ទុកទៅលើជនសង្ស័យរួចហើយក៏បញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការណ៏ទៅតាមនីតិវិធីនៃច្បាប់ ៕