About Me

header ads

បុរសម្នាក់សត្វថ្លែនខាំនៅពេលកំពង់តែច្រូតស្រូវព្យាបាលមិនជា

( ត្បូងឃ្មុំ ):
បុរស់ម្នាក់ត្រូវបានសត្វថ្លែនខាំដៃនៅពេលដែលគាត់កំពង់តែច្រូតស្រូវនៅក្នុងស្រែរបសមគាត់ រយៈពេលជាង ២ ខែមកហើយ តែព្យាបាលមិនជា ។

បុរស់រងគ្រោះនោះមានឈ្មោះ យាវ ភាព ភេទប្រុសអាយុ ៥០ ឆ្នាំ រស់នៅក្នុងភូមិកោងកាងទី ១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះបានអោយដឹងកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ថា គាត់ត្រូវសត្វថ្លែនខាំរយៈពេលប្រហែលជាជាង ២ ខែមកហើយៗ ទៅព្យាបាលនៅពេទ្យជាច្រើនកន្លែងមកហើយ តែព្យាបាលមិជាសោះ ។

ពេលនេះបុរស់រងគ្រោះខាងលើ កំពង់តែអំពាវនាវរកបងប្អូនណាដែលស្គាល់គ្រូខ្មែរចេះព្យាបាលរបួសសត្វថ្លែនខាំនេះសូមជួយប្រាប់ដល់គាត់ផងតាមរយៈលេខទូរស័ព្វ ០៧១ ៥៦៥៦៤០០ ដើម្បីជួយព្យាបាលអោយគាត់ផង៕