កាមរីហាយប្រីតបុករថយន្តស៊េរីទំនើបរ៉ូរ៉យរងការខូចខាត

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ននិងបំពានភ្លើងចរាចរណ៍បានជ្រុលទៅបុកចំរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតទ្វាកំពិតមួយចំហៀងតែសំណាងល្អមិនបង្កឲ្យមានអ្នកស្លាប់ឬរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង១៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះមុនីវង្សកែងផ្លូវកម្ពុជក្រោមនៅចំណុចស្តុបBSស្ថិតនៅក្នុងសង្កាត់មនោរម្យខណ្ឌ៧មករា ។

តាមសាក្សីនៅកន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក រ៉ូរ៉យពណ៌សគ្មានស្លាកលេខបើកបរដោយលោកឧកញ៉ាដួង ឆាយតាមបណ្តោយផ្លូវព្រះមុន្នីវង្សក្នុងទិសដៅពីត្បូងទៅជើងឆ្លងស្តុបភ្លើងខៀវដែលជាអធិភាពបានពាក់កណ្តាលស្រាប់តែមានរថយន្តមួយគ្រឿងទៀម៉ាកកាមរីហាយប្រីត ពណ៌ទឹកប្រាក់ពាក់ស្លាក
លេខភ្នំពេញ2AY-1549បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើតបើកក្នុងល្បឿនលឿនហើយបំពាន់ភ្លើងសញ្ញាចរាចរណ៍បានបុកចំពាក់កណ្តាលរថយន្តរ៉ូរ៉យពេញទំហឹងបណ្តាលឲ្យខូចខាតកំពិតទ្វាមុខផ្នែកខាងស្តាំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសដោយគ្រាន់តែខូចខាតទ្វារថយន្តចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខផងដែរ ។

សាក្សីដដែលបន្តថា ក្រោយបង្កហេតុរួចបានចុះពីលើរថយន្តមកលុតជង្គងសុំទោសឧកញ៉ាដួង ឆាយសុំលើកលែងទោស តែមិនព្រមព្រោះតែការបើកបរបំពានច្បាប់ចរាចរណ៍។

ក្រោយពេលកើតហេតុខាងលើនេះរថយន្តភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕