About Me

header ads

ជនរងគ្រោះដាច់ជើងម្ខាងសំណង៦លានរៀលពីភាគរថយន្ត តែភាគីអ្នកបង្ករមិនព្រមសុំសងត្រឹម៤លានរៀល ជនរងគ្រោះសំណូមពរដល់សមត្ថកិច្ចពាក់ពន្ឋ័សុំមេត្តាជួយអន្តរាគមន៍

ខេត្តកំពង់ឆ្នាំង:
បុរសជាជនរងគ្រោះដាច់ទាំងជើងម្ខាង ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ អោយក្រុមអ្នកសារព័ត៌មានដើម្បីជួយផ្សព្វផ្សាយ ស្វែងរកនៅភាពយុត្តិធម៌ជូនគាត់ផង នៅថ្ងៃទ១៣គម្ភះ២០២០ខណៈដែលអ្នកបើកបរ រថយន្តបង្ករជាមន្ត្រីនគរបាលពាក់សក្តិ៣  មិនចង់សងសំណងដោយមិនសមរម្យទៅតាម ការរងគ្រោះនោះឡើយខណះដែលគាត់បាន ក្លាយជាជនពិការជើងស្តាំមួយជំហៀងទៅហើយ មិនត្រឹមប៉ុណ្ណឹងនៅបានគម្រាមដោយចោទរូបគាត់ថាជាអ្នកខុសទៅវិញ ។

ជាបងស្រីជនរងគ្រោះឈ្មោះ ប៊ុតចាន់ថាមានទីលំនៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានរៀបរាប់ទាំងទឹកភ្នែក ថា៖ ប្អូនប្រុសគាត់ជាជនរងគ្រោះមានឈ្មោះ ប៊ុត សំប៊ុន អាយុ៣៩ ឆ្នាំជាបុរសពោះម៉ាយមានកូនមួយនៅក្នុងបន្ទុក ក្រោយពីបែកបាក់គ្នាជាមួយប្រពន្ឋ ប្អូនប្រុសគាត់បាននាំកូនប្រុស មកសុំគាត់មកស្នាក់នៅបណ្ដោះអាសន្ន ។
នៅដើមខែកុម្ភៈ ឆ្នាំ២០២០ ប្អូនប្រុសគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ ៥  ត្រង់ចំណុចមុខវិទ្យាល័យហ៊ុនសែនរលាប្អៀរជើង ដោយមានរថយន្តកាមរី មួយគ្រឿងបុកប្អូនប្រុសគាត់បណ្ដាលឲ្យ រងរបួសជាទម្ងន់ ហើយត្រូវបានគ្រូពេទ្យកាត់ជើងផ្នែកខាងស្តាំចេញ និងបានក្លាយទៅជាជនពិការអស់មួយជីវិត។

ក្រោយពេលកើតហេតុ ជនបង្ករ បានឱយតំណាង របស់ខ្លួន មកធ្វើការសម្របសម្រួល ក្រៅប្រពន្ឋ័តុលាការ ដោយគេសុំសង ២ លានរៀល  ខណៈ ដែលរូបគាត់សុំត្រឹមតែ៦លានរៀលប៉ុណ្ណោះ  ព្រោះប្អូនប្រុសគាត់ បានទៅព្យាបាលដល់មន្ទីរពេទ្យខេត្តបាត់ដំបង អស់ប្រាក់ប្រមាណជិត 8 លានរៀលឬស្មើនឹង ២ ពាន់ដុល្លារ ហើយពេលនេះ គ្មានប្រាក់ព្យាបាលបន្ត ក៍សម្រេច យកមកផ្ទះវិញ ដោយរកពេទ្យឯកជននៅក្នុងភូមិជួយព្យាបាលបន្ត  ប៉ុន្តែភាគីជនបង្ករ មិនព្រមសំណងតាមការស្នើសុំទេ គឺដោយចោទប្អូនប្រុសគាត់ជាអ្នកខុស។ 

បងស្រីជនរងគ្រោះគាត់មិនចង់ប្រកែកប្រណាំងនោះទេ ប៉ុន្តែគាត់សំណូមពរដល់ភាគីអ្នកបង្ករមេត្តាសំណងប្រាក់ត្រឹមតែ៦លានប៉ុណ្ណោះ តែ ភាគីអ្នកបង្ករ មិនព្រមសង ហើយបានសុំតម្លើង សំណងដល់ ត្រឹមតែ៤លានរៀល គាត់នៅមិនព្រម គឺសុំ ៦លានរៀល ព្រោះនៅព្យាបាលបន្តទៅមុខទៀត ។

  រូបគាត់ និងប្អូនប្រុស ជាជនរងគ្រោះ សំណូម ដល់ភាគីម្ចាស់រថយន្ត មេត្តា ជួយដោះស្រាយសំណងតាមការស្នើសុំ របស់គ្រួសារគាត់ដែលជាជនរងគ្រោះផង និងសូមឱយសមត្ថកិច្ចមេត្តាជួយអន្តរាគមន៍ ជួយគ្រួសារគាត់ជាជនរងគ្រោះផង។

លោក ពៅ ដារ៉ា នាយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំស្វាយជ្រុំ ស្រុករលាប្អៀរបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខវិទ្យាល័ហ៊ុនសែនរលាប្អៀរជើង ដោយមានរថយន្តកាមរី១គ្រឿងបើកបរក្នុងល្បឿនលឿន បុកម៉ូតូជនរងគ្រោះ ខណៈឆ្លងថ្នល់ជិតផុតទៅហើយ  ដោយបុកអូសចំងាយជាង១៥ម៉ែត្រ ។  លោកមេប៉ុសន៍បានអោយដឹងបន្ថែមទៀតថាករណីគ្រឡថ្នាក់ខាងលើនេះនៅចំណុចកើតហេតុ ខាងមុខសាលារៀន ដែលមានទាំងស្លាកសញ្ញាបន្ថយល្បឿន (រូបកូនសិស្សកាន់ដៃគ្នាឆ្លងផ្លូវ)  និងមានទាំងស្លាកសញ្ញាសត្វពាហនៈឆ្លងកាត់ផងដែរ ។

ដោយឡែកភាគីដែលជាជនបង្កយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ប៉ុន្តែយ៉ាងនេះក្តីវសជាសំណូមពរ របស់ក្រុមគ្រួសារជនរងគ្រោះតែប៉ុណ្ណោះ ដើម្បីបញ្ចប់រឿងនៅខាងក្រៅប្រព័ន្ធតុលាការ ព្រោះមិនចងវែងឆ្ងាយ ទៅមុខទៀត ហើយបើសិនតាមផ្លូវច្បាប់ គឺត្រូវគិតពីច្បាប់ចរាចរណ៌ ដោយយកស្លាកសញ្ញាបន្ថយល្បឿនមុខសាលារៀន យកចំណុចដែលត្រូវបុកយកមកធ្វើការកាត់ក្តីជាពុំខានឡើយព្រោះនៅទីនោះមានទាំងស្លាកសញ្ញាកូនសិស្សឆ្លងកាត់ទាំងរថយន្តនិងម៉ូតូត្រូវតែបន្ថយល្បឿនដាច់ខាត ។ ឬមួយអាងខ្លួនជាមន្ត្រីនគបាលបានជាមើលមកមនុស្សរងគ្រោះរហូតដល់ជើងម្ខាងត្រូវបានកាត់ដាច់និងធ្លាក់ខ្លួនអស់មួួជីវិតដោយមិនមានសំណងមែនទេ ៕