About Me

header ads

រថយន្តកុងតឺន័របេីកគៀរថយន្តព្រូសរងការខូចខាត

ភ្នំពេញ​៖​ រថយន្តម៉ាកព្រូសមួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំខណះកំពុងធ្វេីដំណេីរតាមដងផ្លូវត្រូវរថយន្តកុងតឺន័របេីកគៀកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ខែកុម្ភះ​ឆ្នាំ២០២០នៅចំណុចស្តុបពេទ្យចិន​ តាមបណ្តោយផ្លូវព្រះមុនីវង្ស​ កែងផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី២​ ខណ្ឌបឹងកេងកង​ ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូសពណ៍ស​ ត្រូវបានម្ចាស់បិតស្លាកលេខធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្ស​ ក្នុងទិសដៅពីលិចទៅកេីតស្របជាមួយរថយន្តកុងតឺន័រ​ សណ្តោយទូខណះមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តកុងតឺន័របត់ស្តាំទៅត្បូងក៏គៀរថយន្តព្រូសជាប់រងការខូចខាតតែម្តងសំណាងមិនមានអ្នករងរបួស។
ក្រោយកេីតហេតុភាគីទាំងសងខាងបានធ្វេីការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តកុងតឺន័រចេញថ្លៃជួសជុលដេីម្បីបញ្ចប់រឿង៕