About Me

header ads

ប្រពន្ធចេញពីធ្វើការ មកដល់ផ្ទះឃើញ ប្ដីមានអាការមិនស្រួស ខំយកដៃស្ទាប ស្រាប់តែបាត់មាត់ឈឹង ក៏ផ្អើលឆោទ្បោ

ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលមានជម្ងឺប្រចាំកាយ ឈឺសន្លាក់ ដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង០៥នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅបន្ទប់ជួលលេខ២២អេស ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

សាកសពមានឈ្មោះ សុិន សេងលី ភេទប្រុស អាយុ៦៨ឆ្នាំ ពិកាជើងស្តាំពីកំណើត ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើតភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ មានប្រពន្ធទី២ ឈ្មោះ សាត ចន្ធី ស្រី អាយុ៤០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅជាមួយ មានស្រុកកំណើតភូមិតាកុក ឃុតានី ស្រុកអង្គរជ័យ ខេត្តកំពត ។

តាមក្រុមគ្រួសារបានឲ្យដឹងថា សាកសព ជាជនពិកា ពីកំណើត មានប្រពន្ធទី១ តែស្លាប់បាត់ហើយ មានកូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ហើយយកប្រពន្ធទី២ ឈ្មោះ សាត ចន្ធី មានកូនស្រីម្នាក់ អាយុ៦ឆ្នាំហើយ  ស្នាក់នៅជុំគ្នា ។

ស្ត្រីជាភរិយាបានឲ្យដឹងថា គាត់មានជម្ងឺសន្លាក់ អស់រយៈពេល២ឆ្នាំកន្លងមកហើយ នៅតែលើគ្រែទេ លុះមកដល់វេលាថ្ងៃត្រង់ គ្រាដែលគាត់ចេញពីធ្វើការ ដល់បន្ទប់ ប្តីរបស់គាត់ មានអាការៈត្រដរ ធ្ងន់ហើយ គ្រាន់តែលូកដៃចាប់កាន់ ដកចង្កាមាន់ស្លាប់តែម្តង ទើបផ្អើលឆោឡោ រាយការណ៍ប្រាប់ អាជ្ញាធរ សមត្ថកិច្ច ។

គ្រួសារខាងលើ ក្នុងស្ថានភាពក្រក្សត់ មិនបានប្តឹងផ្តល់អ្វីទេ សុំឲ្យសមត្ថកិច្ចជួយធ្វើឯកសារមរណៈភាព ហើយក៏មិនមានលទ្ធភាពដឹកបញ្ជូនទៅស្រុកកំណើតដែរ ពិភាក្សាគ្នា សុំធ្វើបុណ្យនៅវត្តត្រពាំងឈូក សង្កាត់សំរោងក្រោម ៕