About Me

header ads

មុខសញ្ញាចោលួចគោត្រូវបានសមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាចឃាត់ខ្លួនបាន

កំពង់ឆ្នាំង: ជនសង្សយ័ម្នាក់ដែលជាមុខសញ្ញាចោលួចគោត្រូវបានសមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាចធ្វើការឃាត់ខ្លួនបានក្រោយទទួលបណ្តឹងពីប្រជាពលរដ្ឋ។ ជនសង្សយ័ដែលជាមុខសញ្ញាចោលួចត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ។ អធិការនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងថាជនសង្យ័យដែល បានសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ស្រស់ ជីវ៉ា ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីលួច(គោ) ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង០០នាទី ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចវាលស្រែ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច។ អធិការនគបាលស្រុកកំពង់ត្រឡាចលោកវរះសេនីយ៍ទោ នន ស៊ីណាត បានអោយដឹងថានៅមុនពេលឃាត់ខ្លួនជនសង្សយ័មុខសញ្ញាចោលួចខាងលើនេះសមត្ថកិច្ចខាងលោកបានទទួលបណ្តឹងប្រជាពលរដ្ឋដែលជាម្ចាស់គោនិងភិនភាគ។  អធិការនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងទៀតថា ភ្លាមៗនោះសមត្ថកិច្ចបានធ្វើការស្រាវជាវឈានដល់ការជ៊ឃាត់ខ្លួនបាននិងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យបន្តទៅការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនិតិវិធីផងដែរ ៕