About Me

header ads

ម៉ូតូពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជាបួនរបួសធ្ងន់ស្រាលប្រុសស្រីបីនាក់

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះដោយប្រុសស្រីពីរ នាក់បណ្តាលឲ្យរងរបួសធ្ងន់និងពីរនាក់ស្រាលម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៩ និង ៤០ នាទីថ្ងៃទី ៤ខែកុម្ភៈឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ២៥៣ កែងនឹង ផ្លូវលេខ១៩២ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FN-6852ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩២ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវបំបែកជាបួនកែងនឹង ផ្លូវលេខ២៥៣​ ក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកzoomer-xពណ៌ខ្មៅលាយទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1FR-4839​ ជិះដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ២៥៣ទៅដៅពីជើងទៅត្បូង​ ចំពាក់កណ្ដាលម៉ូតូពេញទំហឹងបណ្ដាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសទាំងសងខាងបុរសពីរនាក់ចំណែកឯនារីអ្នករួមដំណើររងរបួសស្រាល។បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នានៅពេលក្រោយ ៕