About Me

header ads

ដេញតាមឆក់ទូរស័ព្ទនារីខារ៉ាអូខេបានសម្រេចតែរត់មិនរួច

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ជូននគរបាលស្រុកអង្គស្នួលកាលពីវេលាម៉ោង១និង៤៨នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពេលធ្វើសកម្មភាពតាមឆក់យកទូរស័ព្ទពីនារីខារ៉ាអូរខេម្នាក់ នៅតាមផ្លូវជាតិលេខ៥១ ស្ថិតនៅក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះទី១,ឈ្មោះសាក់ ផៃរ័ត្ន ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅក្នុងភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល(ជាអ្នកបើកម៉ូតូ)ទី២,ឈ្មោះរស់ មករាភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិឧកញ៉ាភេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(ជាអ្នកជិះពីក្រោយហើយក៏ជាអ្នកឆក់ទូរស័ព្ទដែរ)។ចំណែកស្រ្តីរងគ្រោះឈ្មោះមុី វិច្ឆិកា ហៅរីណា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចាក់បទភ្លេងនិងចម្រៀងខារ៉ាអូខេ ស្នាក់នៅក្នុងភូមិកើតហេតុ។

នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុនាងរងគ្រោះបានដើរចេញពីហាងខារ៉ាអូខេ« ជួច ហេង »ត្រឡប់ទៅកាន់បន្ទប់ផ្ទះជួល លុះពេលទៅដល់បន្ទប់ជួលស្រាប់តែ ជនសង្ស័យជិះម៉ូតូទៅដល់ឆក់ទូរស័ព្ទបានសម្រេចរួចជិះម៉ូតូគេចខ្លួន ។ប៉ុន្តែភ្លាមៗនោះនាងបានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលទើបប្រជាពលរដ្ឋជួយដេញតាមចាប់បានរួចប្រគល់ឲ្យប៉ូលិសចាត់ការតាមច្បាប់តែម្ដង។

ក្រោយចាប់ខ្លួនដកហូតយកបានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅគ្មានស្លាកលេខ១គ្រឿង លេខតួនិងលេខម៉ាសុិន9499314 ដែលជាមធ្យោបាយជិះធ្វើសកម្មភាព ,ទូរស័ព្ទដៃចំនួន៣គ្រឿង ក្នុងនោះមានម៉ាកណូកគាចុចពិល១គ្រឿងម៉ាក់OPPO (A5S)ចំនួន០២គ្រឿងក្នុងនោះជារបស់ជនរងគ្រោះ១គ្រឿង ៕