About Me

header ads

ខ្វះតែទ្វីបអាហ្វ្រិកមួយទេ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាដើរអុកឡុកតាមលីគស្ទើរគ្រប់ទ្វីប

នៅទីបំផុតអ្នកចាត់ការក្រុមគោព្រៃកម្ពុជាលោក Kiesuke Honda រកបានក្លិបថ្មីរបស់គាត់ហើយគឺក្លិប Botafogo។ បន្ទាប់ពីចំណាយពេលមិនដល់៣ខែផងជាមួយក្លិប Vitesse នៅលីគកំពូលប្រទេសហុល្លង់ នៅពេលនេះលោក Kiesuke Honda បានសម្រេចទៅចូលរួមជាមួយក្លិបថ្មីរបស់លោកហើយគឺក្លិប Botafogo នៅលីគកំពូលប្រទេសប្រេស៊ីល។ ជាមួយវីដេអូនរយៈពេលដ៏ខ្លីត្រឹម២០វិនាទីអតីតកីឡាករជើងចាស់របស់ជប៉ុនរូបនេះបាននិយាយជាភាសាអង់គ្លេសលាយភាសាប្រេស៊ីលប្រាប់អ្នកគាំទ្រថា នៅពេលនេះលោកបានសម្រេចចិត្តទៅលេងឲ្យក្លិប Botafogo នៅលីគកំពូលប្រទេសប្រេស៊ីលហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះការផ្ទេរទៅលេងឲ្យក្លិបយក្សនៅប្រេស៊ីលមួយនោះ
បានន័យថាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះក្លាយជាកីឡាករបាល់ទាត់ម្នាក់ដែលដើរលេងស្ទើរគ្រប់ទ្វីបទាំងអស់នៅលើពិភពលោកលើកលែងតែក្លិបនៅទ្វីបអាហ្វ្រិកមួយគត់។ សូមបញ្ជាក់ថា លោក Kiesuke Honda ធ្លាប់លេងឲ្យក្លិប Nagoya នៅប្រទេសជប៉ុនស្ថិតក្នុងទ្វីបអាស៊ី រួចផ្លាស់ទៅលេងឲ្យក្លិប VV Venlo នៅប្រទេសហុល្លង់នៅទ្វីបអឺរ៉ុប គាត់ក៏បានចំណាយពេល៧ឆ្នាំនៅទី្វបអឺរ៉ុបដដែលជាមួយក្លិប CSKA Moscow នៅប្រទេសរុស្សី និងក្លិបយក្សអ៊ីតាលី AC Milan ក្រោយមកនៅឆ្នាំ២០១៨ លោក Honda បានហោះចេញពីទ្វីបអឺរ៉ុបមកលេងឲ្យក្លិប Pachuca នៅប្រទេសម៉ិកស៊ិកកូស្ថិតនៅទ្វីបអាមេរិកខាងជើង។ នៅទីនោះបានត្រឹម១ឆ្នាំ លោក Honda ក៏បានមកចូលរួមជាមួយក្រុម Melbourne Victoryនៅលីគកំពូលអូស្ត្រាលីទៀតបានន័យថា
ទ្វីបអូសាអានីក៏គាត់បានទៅដល់ដែរ។ហើយចុងក្រោយថ្មីៗនេះស្រាប់តែអ្នកចាត់ការក្រុមគោព្រៃរូបនេះបានបញ្ជាក់ថាខ្លួនបានទៅលេងឲ្យក្លិប Botafogo នៅប្រទេសប្រេស៊ីលដែលស្ថិតក្នុងទ្វីបអាមេរិកឡាទីនធ្វើឲ្យរូបគាត់ក្លាយជាកីឡាករបាល់ទាត់ម្នាក់ដែលដើរលេងស្ទើរគ្រប់ទ្វីបនៅលើពិភពលោកទៅហើយ។ គួររំលឹកឡើងវិញផងដែថា លោក Honda បានយល់ព្រមជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាធ្វើជាអ្នកចាត់ការរបស់ក្រុមគោព្រៃរយៈពេល២ឆ្នាំដោយពុំគិតប្រាក់ឈ្នួលដោយលោកចាត់ទុកថាវាជាការធ្វើវិភាគទានសុទ្ធសាធជូនប្រជាជាតិកម្ពុជាដែលលោកស្រឡាញ់។ ទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកចាត់ការរូបនេះបានឆក់យកបេះដូងប្រជាជនកម្ពុជារាប់ម៉ឺននាក់។