About Me

header ads

Barcelona បដិសេធរឿងជួលក្រុមហ៊ុនឲ្យវាយប្រហារ Messi នៅបណ្ដាញសង្គម

ក្លិប Barcelona ច្រានចោលចំពោះការជួលក្រុមហ៊ុនឲ្យផុស បង្កាច់បង្ខូចលើបណ្ដាញសង្គមទៅលើកីឡាករក្នុងក្លិបរបស់ខ្លួនដូចជា Lionel Messi និង Gerard Pique ជាដើម។ នៅក្នុងកម្មវធីវិទ្យុដែលមានឈ្មោះថា SER Catalunya បានឲ្យដឹងថាក្លិបបានសហការជាមួយនឹងក្រុមហ៊ុន តាមរយៈការបង្កើតគណនីលើបណ្ដាញសង្គមដើម្បីសម្រេចនូវការបង្កើតជាទស្សនៈផ្សេងៗ។ ស្ថានីយ៍វិទ្យុមួយបានអះអាងថា Barcelona ចង់ការពារកេរ្តិ៍ឈ្មោះ ប្រធានក្លិបលោក President Josep Maria Bartomeu ហើយបំផ្លាញមុខមាត់អ្នកដែលមិនស្របតាមលោក។ ប៉ុន្តែក្លិប Barcelona បានបកស្រាយថាពួកគេ បដិសេធរាល់ទំនាក់ទំនងណាមួយជាមួយនឹងគណនីអស់ទាំងនោះ។ នៅក្នុងខ្លឹមសារបកស្រាយនោះក៏បានសរសេរបន្ថែមទៀតដែរថា «ក្លិបទាមទារឲ្យមានការរឹតបន្តឹងចំពោះការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ជាងនោះទៀតក្លិបនឹងប្រើវិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលបន្តផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់ក្លិប។ តាមរយៈកម្មវិធីវិទ្យុដដែលៗ ក្រុមហ៊ុន 13 Ventures បានបង្កើតគណនីជាច្រើននៅលើបណ្ដាញសង្គម Twitter និង Facebook ។ តាមយៈគណនីទាំងអស់នោះបានធ្វើការវាយប្រហារទៅលើ Messi , Pique និង អតីតអ្នកចាត់ការទូទៅ Pep Guardiola និងអតីតកីឡាករក្នុងក្លិបដូចជា Xavi, Carles Puyol និងគូប្រជែងរបស់ប្រធានក្លិបមួយចំនួនទៀតផងដែរ។ រាល់ការផុសទាំងអស់គឺមានសារៈប្រយោជន៍ដើម្បីការពារកេរ្តិ៍ឈ្មោះប្រធានក្លិបនិងស្លាកសញ្ញាក្លិប។
ឆ្លើយតបចំពោះបញ្ហានេះ ក្លិប Barcelona បាននិយាយថា13 Ventures គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មដល់ក្លិបប៉ុន្តែមិនមានពាក់ព័ន្ធនឹងគណនីដែលបានលើកឡើងមកនោះទេ ប្រសិនបើមានពាក់ព័ន្ធនឹងបញ្ហាទាំងអស់នោះមែន ក្លិបនឹងបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនហើយអាចនឹងចាត់វិធានតាមផ្លូវច្បាប់ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុន។បន្ថែមពីនេះ ក្លិប Barcelona បានះអាងថាក្លិបមានចុះកិច្ចសន្យាលើកុងត្រាដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យលើបណ្ដាញសង្គមដើម្បីវិភាគលើសារវិជ្ជមាននិងសារអវិជ្ជមានទៅលើក្លិប។ហើយការពារកិត្តិយសកេរ្តិ៍ឈ្មោះគឺជាកត្តាចម្បងនិងចាំបាច់ហើយក៏ជាទំនួលខុសត្រូវសម្រាប់អ្នកដែលធ្វើការងារសម្រាប់ក្លិបដូចគ្នា។