About Me

header ads

ជើងឯក Australian Open ៖ បទពិសោធណ៍ពីកុមារភាពធ្វើឲ្យខ្ញុំស្រេកឃ្លានភាពជោគជ័យ

Novak Djokovic និយាយថា ភាពអត់ឃ្លានធ្វើឲ្យលោកសុខចិត្តទ្រាំឈរតម្រង់ជួរចាំទទួលនំប៉័ងនៅក្នុងប្រទេស Serbia ជាហេតុផលធ្វើឲ្យលោកក្លាយជាមនុស្សបេះដូងដែកក្រោកឈរតស៊ូរហូតបានឈ្នះជើងឯក Australian Open ដល់ទៅ៨សម័យ។ Djokovic ខំប្រឹងអស់កម្លាំងកាយចិត្តទម្រាំអាចវាយបកយកឈ្នះជើងខ្លាំងអូស្ត្រាលីកីឡាករ Dominic Thiem ក្នុងសិតទី៥។ Djokovic បានប្រាប់ថា ខ្ញុំកើតចេញពីត្រកូលគ្រួសារអ្នកក្រមិនបានរៀនសូត្រចេះដឹងជ្រៅជ្រះឡើយ ហើយត្រូវរស់នៅក្នុងស្ថានភាពដ៏លំបាក់លំបិនបំផុតជាគ្រួសារខ្ញុំកាលពីខ្ញុំនៅតូច។ នេះជាហើយជាកម្លាំងចិត្តដ៏ធំធ្វើឲ្យខ្ញុំខិតខំរហូតមានដូចសព្វថ្ងៃនេះ។ Djokovic អាយុ៣២ឆ្នាំ ទើបតែឈ្នះពានរង្វាន់ទី១៧របស់ខ្លួនក្រោយយកឈ្នះកីឡាករ Thiem ក្នុងលទ្ធផលពិន្ទុ 6-4, 4-6, 2-6, 6-3, 6-4 នាំឲ្យគេរំកិលឡើងទៅកៀកជើងចាស់ស្វីសកីឡាករ Roger Federer ដែលធ្លាប់ឈ្នះពានរង្វាន់ធំចំនួន២០ពាន ហើយតាមពីក្រោយដោយកីឡាករសញ្ជាតិអេស្ប៉ាញ Rafael Nadal ដែលឈ្នះពានធំបានចំនួន១៩ពាន។ Djokovic កើតនៅរដ្ឋធានី Belgrade ប្រទេស Serbia ក្នុងពេលដែលគេអបអរពិធីខួបគំរប់១២ឆ្នាំនៅខែឧសភា ឆ្នាំ១៩៩៩ នៅពេលនោះប្រទេសកំពុងតែវឹកវរទៅដោយសង្គ្រាមស៊ីវិលនៅឡើយ។ “វាជារឿងមួយដ៏វេទនាបំផុតដែលអ្នកធំដឹងក្តីឡើងក្នុងពេលដែលប្រទេសជាតិកំពុងជួបសង្គ្រាមស៊ីវិល សេដ្ឋកិច្ចធ្លាក់ចុះ ក្មេងៗគ្មានសុវត្ថិភាព និងគ្មានសាលារៀនត្រឹមត្រូវ ស្បៀងអាហារក៏ខ្វះខាតរហូតដល់ពេលខ្លះពួកយើងត្រូវបង្ខំចិត្តចូលតម្រង់ជួរដើម្បីចាំទទួលនំប៉័ង ទឹកដោះគោ និងទឹកសុទ្ធ ដែលវាជាមេរៀនដ៏ជូរចត់បំផុតសម្រាប់ជីវិតខ្ញុំ។ ការរស់ក្រោមស្ថានភាពបែបនេះធ្វើឲ្យអ្នកកាន់តែរឹងមាំ ហើយស្រេកឃ្លានរកជោគជ័យទើបយើងហ៊ានលះបង់ធ្វើគ្រប់យ៉ាងទាំងអស់។ លោកបានបន្ថែមទៀតថា គ្រប់ពេលឲ្យតែនឹកដល់រឿងនោះ ធ្វើឲ្យលោកខំលើកទឹកចិត្តខ្លួនឯង ជម្នះគ្រប់ឧបសគ្គរហូតអាចសម្រេចបានក្តីស្រម៉ៃដែលខ្លួនធ្លាប់ប៉ង។ ប្រជាជន Serbia ជាច្រើននាក់ដែលរស់នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីបាននាំគ្នាចូលរួមមើលការប្រកួតរបស់ Djokovic នៅលើអេក្រង់យក្សនៅតំបន់ Rod Laver Arena ហើយអ្នកគាំទ្រជាច្រើនបានរាំលេងយ៉ាងសប្បាយនៅឧទ្យាន Garden Sqaure ដើម្បីអបអរជ័យជម្នះ Djokovic ផងដែរ។” សូមបញ្ជាក់ថា គិតមកទល់ឆ្នាំ២០២០នេះ កីឡាករ Tennis ដែលឈ្នះ Grand Slam ច្រើនជាងគេទាំង៥រូបមាន៖
Roger Federer ២០ពាន
Rafaerl Nadal ១៩ពាន
Novak Djokovic ១៧ពាន
Pete Sampras ១៤ពាន
Roy Emerson ១២ពាន